(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បើកឡាន ទៅទទួលសង្សាត្រូវ បានជនសង្ស័យកាប់ និងកាំ បិត វាយន៨ងបំពង់ទីប បណ្តាលឲ្យរបួសធ្ងន់ ហើយគេចខ្លួនបាត់នៅម៉ោ ង១១យប់ថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩ នៅចំណុច ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចក្រុងប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត័មានឲ្យដឹងថាជន រងគ្រោះមានឈ្មោះ ចែម ប៊ុនធឿន រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុនពេល កើតហេតុនោះជនរង គ្រោះបានបើកឡាន មកទទួលសង្សាពេល មកដល់កន្លែងកើត ហេតុស្រាប់តែជន ល្មើសយកកំប៉ុង ស្រាបៀ គប់ត្រូវ កញ្ចាក់ឡានពេលនោះ ជនរងគ្រោះបានចុះ ពីលើឡានមកសួរ ជនល្មើសឆ្លើយថា គប់ច្រឡំ ក៍ប្រកែកគ្នា ហើយជនល្មើសក៍ បានដកកាំបិតកាប់ កមលើជនរង គ្រោះ១កាំបិតចំក្បាល ជនរង គ្រោះបានរត់ឡើង ជិះឡានប្តឹងប៉ូលីសឲ្យជួយ ស្របពេលនោះ ប៉ូលីសបានជិះម៉ូតូតាម ក្រោយ ជនរងគ្រោះបើក មកដល់កន្លែងកើត ហេតុភ្លាមជនល្មើស បានយកដែកទីប ប្រវែង២ម៉ែត្រ មកបុក កញ្ចក់ឡានពីខាង ក្រៅបែកធ្លាយ ហើយចាប់បើកទ្វាឡាន អូសដៃជន រងគ្រោះចេញពី ឡាន ហើយសំពងក្បាល ជនរងគ្រោះបន្ត ជនរងគ្រោះ បានយកដៃរង បណ្តាលឲ្យ ដៃទាំង ២ត្រូវបានបាក់ក្នុង ការវាយគ្នានោះប៉ូលីស បានជួយធ្វើអន្តរាគមន៍ ជនសង្ស័យវ៉ៃទៅ លើប៉ូលីស ថែមទៀតពេលដឹង ថាប៉ូលីសជនសង្ស័យ ទំលាក់ដំបងដែកចុះ ហើយរត់ឡើង ឡានគេចបាត់។
ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារបញ្ជូន មកដេកមន្ទីពេទ្យ ខេត្តចាន់បុរី ប្រទសថៃ ដោយរង របួស យ៉ាងធ្ងន់ធ្ងពេក។
សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថាបើតាម ការសន្និដ្ឋានរឿងនេះ ប្រហែលមកពីរឿង គំនុំគ្នា កន្លង មកទើប ជនសង្ស័យវាយ ទៅលើជនរង គ្រោះយ៉ាងខ្លាំងដូច្នេះ៕