ប៉ៃលិន៖ថ្ងៃព្រហស្បតិ៍១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាប្រធានក្រុមគ្រប់គ្រង សមាជិក ឯកសារ គណនេយ្យ សមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគម បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជូនសមាជិកសមាគមមិត្តនគរបាល ចំនួន ០៤រូប ដែលកំពុងមានជម្ងឺ មានដូចខាងក្រោម៖
១.លោកស្រីអនុសេនីយ៍ឯក នេត រស្មី ឋានៈ នាយរងផ្នែកនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ទើបសម្រាលកូនរួចកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងសម្រាកលំហែមាតុភាពនៅផ្ទះ។
២.លោកអនុសេនីយ៍ឯក ឡាង ទូច ឋានៈ នាយរងផ្នែក នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ ដែលមានជម្ងឺគ្រុនពោះវៀន ឈឺកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ។
៣.លោកអនុសេនីយ៍ទោ ពេជ ឧសភា ឋានៈ នាយរងផ្នែកនៃការិយាល័យផ្សព្វផ្សាយអប់រំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍(ដួលដោយខ្លួនឯង) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ។
៤.លោកព្រិន្ទបាលទោ ហ៊ាន ធាវិ ឋានៈ មន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍(ដួលដោយខ្លួនឯង) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានសំណេះសំណាលសួរសុខទុក្ខ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយ ៕