ខ្ញុំបាទ-នាងខ្ញុំ ទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ សូមគោរពជូន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដ៏ខ្ពង់ខ្ពស់បំផុត!
តាមរយ: ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
កម្មវត្ត :សំណើសុំផ្លាស់ប្ដូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងស្រីយោដី ខេត្តបន្ទាយមានជ័យ។
សេចក្តីដូចមានចែងក្នុងកម្មវត្តខាងលើ ខ្ញុំបាទ-នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា :ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩) របស់លោក អាង ណារិទ្ធ ជារូប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរូបនេះ ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ ការងារ ដូចជាៈ
គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងនាម មានតែការគំរាមកំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសយែជាមិនទទួលខុស ហើយអត្តនោម័តិតែម្នាក់ឯង
កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយនិយាយ ថាពួកគាត់ចុះវាស់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រី ក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី (ដំណើរការយឺតយ៉ាវ) នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី
ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុង ខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន ៧ លានរៀល ជាក់ស្តែងកាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្តែងបានតែ ២ លានរៀលប៉ុណ្ណោះ
តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ៥០% លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ១០០$ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួស ដីកាំអមលើកទី១ ដែលអស់សុពលភាព
ពុំមានការលើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្ត្រីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជនអន្តប្រធានមន្ទីររួចហើយ ហើយមោទនភាពថាខ្លួនសកម្មនិងការងារ ការបំបែកក្បាលដី ក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តម្រូវឲ្យម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិនទើបធ្វើអាចបំបែកក្បាលដីបាន ប្រសិនបើចរចា
គ្នាមិនត្រូវគឺមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ជាក់ស្តែងប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែកគីឡូពីចំនួន ០៧ក្បាលដី មានលេខ: ០១១០០២១៧-៣៤៧០, ០৯০৯০২০০৯-০৯৯৪, ০১৭০০০০৫১৯៩៤,
០១១០០៣០៥-៦១៩៥, ০৯০৯০២០១-២១៥០, ០១០៦០២០១-២១៤៩, ០១០៩០៥០៦-០០០៨
ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសមន្ទីរ ក៏ដូចជាក្រសួង ផងដែរ
ការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជនអស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងលោកប្រធានមន្ទីររូបនេះទទួលបានដីចំនួន ០៥ ក្បាលដី មានលេខ: ០១០៨០៥០៥-០៣១៥ ០០៩០៥១៣១០សម្តេចតជោ ហ៊ុន សែន បានលើកឡើងថាការដោះស្រាយទំនាស់កុំឲ្យមានផលប្រយោជន៍ក្នុងនោះ ការអនុវត្តន៍និតិវិធីលើការសុំប្ដូរប្រភេទនៃការប្រើប្រាស់ដី និងការស្នើសុំបង្រួមក្បាលដីមានលក្ខណៈ ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងឺសំណាង
ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្តរត់ការកាត់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ឧតរូបក៏យកម្ម និងសំណង់ មកអួត គំរាមកំហែមន្ត្រី ក្រោមឱវាទ ចាត់ទុកពួនទៅជាសត្រូវ។
អស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបខិតខំបំពេញការងារអស់ពីសមត្តភាពរៀងៗខ្លួនហើយ ក៏នៅតែខុស និងស្តីបន្ទោសរហូត ដែលបណ្តាលឲ្យមន្ត្រីសព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចស៊ូទ្រាំចំពោះទង្វើទាំង អស់របស់បុគ្គលរូបនេះលែងបានតទៅទៀត។ ហេតុដូច្នេះហើយទើប ខ្ញុំបាទ-នាងខ្ញុំ សម្រេចចិត្តគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាងណារិទ្ធ
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និង សម្រេច ដោយសេចក្ដីអនុគ្រោះ។
សូមឯកឧត្តម • ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ-នាងខ្ញុំ។
២ ឆ្នាំសោះបញ្ហាសនា.ស២៥៦៧ បន្ទាយមានជ័យ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ស្លាម!! ស្នាមមេដៃ បរមេដៃមន្ត្រីរស្នើសុំ …..
បើយោងឯកសារនិងស្នាមមេដៃរបស់មន្ត្រីក្រោមឱវាទ ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ក្នុងនាមយើងខ្ញុំ ជាចាងឡើងការផ្សាយអង្គភាព ប្រម៉ាញ់ជាយដែនធីវី ដែលមានការិយាល័យ នៅខេត្តបាត់ដំបងចំហាយក្លិនរបស់លោកប្រធានមន្ទីរដែនដីគឺមានជាយូរយារណាស់មកហើយ ហើយការផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនា និង សូមស្នើសុំដល់ សម្ដេចអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៧ឆ្នាំ ២០២៣ ដែលសម្ដេចកំពុងតែដឹកនាំនាវាសន្តិភាព ក្នុងការអភិវឌ្ឍគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា យោងលើយុទ្ធសាស្ត្របញ្ចកោណ របស់សម្ដេចធិបតី សូមសម្ដេចមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតចំពោះលោកប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ មានជំនឿជឿជាក់ថា សម្ដេចអធិបតី ពិតជាវះកាត់ចំពោះមន្ត្រី ដែលមិនបានបំពេញកាតព្វកិច្ចធ្វើការឆក់ល្វែងធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំទៅលើប្រមុខថ្នាក់ដឹកនាំ ធ្វើឱ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ អរគុណសន្តិភាព៕