តើជោគវាសនារបស់លោក អាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យអាចរួចផុតពីការដកតំណែងដែរឬទេ

បន្ទាប់ពីអង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែនធីវីយើង បានទទួល ឯកសារដែលក្រុមការងាររបស់ប្រធានមន្ទីរដែនដី ខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹង លោកអាង ណារិទ្ធ   ប្រធានមន្ទីរដែនដីខេត្ត  អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ក្នុងឋានៈដែលមន្ត្រីក្រោមឱវាទនាំគ្នាផ្ដិតមេដៃប្ដឹង ទៅថ្នាក់ដឹកនាំ នៃក្រសួងដែនដី ដែលមានឯកឧត្តមសាយសំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងដែនដី នីតិកាលទី ៧ឆ្នាំ ២០២៣  លោកអាង ណារិទ្ធប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ  ដែលប្រជាពលរដ្ឋ តែងតែនិយាយនៅតាមតុកាហ្វេ ទាក់ទិនទៅនឹងចំហាយក្លិនសាយភាយ រហូតមន្ត្រីក្រោមឱវាទ ទ្រាំលែងបាន តើជោគវាសនារបស់លោកអាង ណារិទ្ធ ហ្នឹងទៅជាយ៉ាងណា  ? ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរង់ចាំមើលថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងចាត់វិធានការចំពោះ លោកអាងណារិទ្ធ។ ដោយពាក្យចាស់ លោកពោលថា បើទុកមិនចំណេញ ដកចេញចំណេញជាង បើកឱកាសទុកឱ្យមន្ត្រីជំនាញផ្សេងៗ ធ្វើការតាមជំនាញនិងយកចិត្តទុកដាក់បម្រើ ប្រជាពលរដ្ឋ សាងភាពកក់ក្តៅ ក្នុងនាមជាមន្ត្រីអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ សម្ដេចអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាចាត់វិធានការចំពោះលោកអាងណារិទ្ធ ប្រធានមន្ទីរខេត្តបន្ទាយមានជ័យដោយក្តីអនុគ្រោះ  យោងលើយុទ្ធសាស្ត្រ បញ្ចកោណ របស់សម្ដេចអធិបតី ដែលបានដាក់ចេញ រយៈពេលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ  និងជំរុញដឹកនាំនាវាសន្តិភាព ក្នុងការអភិវឌ្ឍន៍គ្រប់វិស័យ ទៅលើទឹកដីអច្ឆរិយៈ នៃកម្ពុជា អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *