សេចក្តីរាយការណ៍ជូនឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមមេត្តាចាត់កម្លាំងជំនាញចុះ ត្រួតពិនិត្យទីតាំងស្តុប់ម៉ូតូ អត់ពន្ធក្នុងស្រុកសំពៅលូន ផងទាន

ស្រុកសំពៅលូន : រូបភាពម៉ូតូរត់ពន្ធឆ្លងដែន ពីប្រទេសថៃ និងទីតាំងស្តុកម៉ូតូអត់ពន្ធនៅភូមិសាស្ត្រនាទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាប់ទុកចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត ជាច្រើន គ្រឿង យ៉ាងសន្ធឹកសន្ធាប់ត្រូវបានបែកធ្លាយ ដល់ អង្គភាពអ្នកសារព័ត៌មានយើង ។   ម៉ូតូរត់ពន្ធទាំងអស់នោះគឺបាននាំចូលមកតាមច្រករបៀងផ្សេងៗ នៃខ្សែក្រវ៉ាត់ព្រំដែន ថៃ ដូច្នេះអង្គភាពអ្នកសារព័ត៌មានយើងសូមធ្វើស្ដីរាយការណ៍ជូនទៅលោកឧត្តមសេនីយ៍ទោ .សាត គឹមសាន.ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបងសូមមេត្តាត្រួតពិនិត្យចាត់ចែងតាមការគួរ។  អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោសាត គឹមសាន និងចាត់មន្ត្រីជំនាញក្នុងការចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ   អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព

You might like

Leave a Reply

Your email address will not be published. Required fields are marked *