(ខេត្តកោះកុង)៖ រថយន្តដឹកជញ្ជូនអាចម៍ ដីរាប់សិបគ្រឿងកំពុង សម្រុកដឹកអាចម៍ដី ចេញពីចំ នុច ភ្នំ២៩៧ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលជា ហេតុនាំអោយផ្លូវ មួយចំនួនក្នុង ក្រុងខេមរភូមិន្ទ រងការខួចខាត ជាបន្តបន្ទាប់ ។
បើតាមប្រភពពី ពលរដ្ឋដែលរស់ នៅក្បែរនោះបាន អោយដឹងថា ជារៀងរាល់ ថ្ងៃមានរថយន្ត ដឹក អាចម៍ដីជាច្រើនគ្រឿង បានដឹកដីបន្តកន្ទុយគ្នា ដូចហែកឋិន ចេញពីចំនុចខាងលើ យកទៅ ចែកចាយបន្ត នៅតាមទីតាំងផ្សេងៗគ្នា ដែលជាហេតុបង្ក អោយផ្លូវសាធារណៈ មួយខ្សែដែល មានប្រវែងជាង២គីឡូដី ចាប់ពីចំនុចវត្ត ជោត្តញ្ញាណ ទៅកាន់ផ្លូវជាតិ លេខ៤៨កំពុងរងការ ខួច ខាតស្ទើរទាំងស្រុងទៅហើយ ពីសំណាក់ក្រុមហ៊ុន អាជីវកម្មដឹកជញ្ជូន អាចម៍ដីលក់ ក្នុងន័យបំ រើ ប្រយោជន៍ផ្ទាល់់ខ្លួន ដោយពុំបានគិត គូរពីការខួចខាតផ្លូវ សាធារណៈ ឬផលប្រយោជន៍ រូម របស់ពលរដ្ឋនោះឡើយ ។
ប្រភពខាងលើបាន លើកឡើងទៀតថា សកម្មភាពជីក កកាយដីភ្នំ ដើម្បីយកអាចម៍ ដីទៅលក់ យ៉ាង គគ្រឹកគគគ្រេង ពីសំណាក់ក្រុមឈ្មួញ អាជីវកម្មអាចម៍ដីចំនួន ៣ក្រុមហ៊ុន ដែលជាដើម ហេតុ បង្កអោយមានការខូច ខាតផ្លូវសាធារណៈខាងលើ ស្ទើរទាំងស្រុង យ៉ាងណាក្តី ក៍ពួកគាត់ នៅពុំទាន់បានឃើញ អាជ្ញាធរមានសមត្ថកិច្ច ឬសមត្ថកិច្ចជំនាញណា មួយចុះមកធ្វើការពិនិត្យ ឬ ហាមឃាត់ក្រុម រថយន្តដឹកដីទាំងនោះ នៅឡើយទេ ដែលជាហេតុនាំ អោយពលរដ្ឋដាក់ ការ សង្ស័យថាអាច និងមានអ្វីខុសប្រ ក្រតីរវាងក្រុមឈ្មួញ អាជីវកម្មអាចម៍ដី និងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចហើយ មើលទៅ បានជាមកទល់ និងពេលនេះហើយ ពួកគាត់ នៅ តែដេកលង់លក់ ដោយមិនខ្វល់ ខ្វាយពីអ្វីបែបនេះ ។
ជុំវិញករណីខាងលើ រដ្ឋបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា តំបន់ដែលក្រុមឈ្មួញ កំពុងធ្វើ សកម្មភាពជីក កាយយកអាចម៍ ដីលក់នោះ រដ្ឋបាលខេត្តកោះកុង នៅពុំទាន់បានចេញ សិទ្ធិ អាជ្ញាប័ណ្ណអោយ ធ្វើអាជីវកម្មនៅឡើយទេ ព្រោះខ្លាចខុសច្បាប់ ក្រោមហេតុផលដី តំបន់ នេះស្ថិតក្នុង អនុក្រិត្យលេខ៨០ អនក្រ .បកចុះថ្ងៃទី៩ ខែឩសភា ឆ្នាំ២០១៦ ដែលបានចុះហត្ថ លេខាទទួលស្គាល់ ដោយប្រមុខរាជ រដ្ឋាភិបាល ។
ដោយឡែក លោក អន ដាវុធ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន ខេត្តកោះកុង ក៏បាន អោយ តាមទូរស័ព្ទនៅ ថ្ងៃទី២២ ខែតុលានេះដែរថា ពាក់ព័ន្ធនិងបញ្ហា ខួចខាតផ្លូវនេះ លោក និង ធ្វើកាពិភាក្សាជាមួយ ខាងអាជ្ញាធរក្រុងដើម្បី ធ្វើការពិនិត្យ និងចាត់វិធានការ បើរកឃើញ ថាមានរថយន្ត ដឹកជញ្ជូនអាចម៍ ដីណាមួយប្រព្រឹត្តផ្ទុយ និងមិនព្រម អនុវត្តន៍ទៅតាមកិច្ច សន្យា របស់ខ្លួនជាមួយមន្ទីរ ជំនាញពាក់ព័ន្ធ ព្រោះថាក្រុមហ៊ុន អាជីវកម្មអាចម៍ដី និងរថយន្តដឹកជញ្ជូន អាចម៍ដីទាំងអស់ ត្រូវតែធ្វើកិច្ចសន្យា ជាមួយមន្ទីរជំនាញរ៉ែ និងថាមពល មុននិងខាងជំនាញ ចេញ អាជ្ញាប័ណ្ណអោយធ្វើអាជីវកម្ម ព្រោះរាល់ការពិនិត្យ សកម្មភាពរថយន្ត ធ្វើអាជីវកម្មអាចម៍ ដីទាំងអស់ភាគច្រើន ធ្វើឡើងដោយមន្ត្រី ជំនាញរ៉ែជាអ្នកឃ្លាំ មើលជាប្រចាំ ។
ចំពោះបញ្ហានេះ ក្រុមការងារយើង នៅពុំទាន់អាចទំនាក់ ទំនងសុំការបំភ្លឺ លំអិតពីលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុងបាន នៅឡើយទេ ដោយសារ លោកកំពុង ជាប់រវល់បេសកម្ម នៅតំបន់អារ៉ែង នៃស្រុកថ្មបាំង ៕