បន្ទាយមានជ័យ: នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីជួបសម្ដែង ការ គួរ សមរំលឹក ខួប លេីកទី ៧០ នៃទំនាក់ ទង ការទូត កម្ពុជា -ជប៉ុន នៅសាលប្រជុំសាលាខេត្ត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូត/អនុប្រធាន បេសកកម្ម ការទូតស្ថានទូតជប៉ុន , លោក សាតូ ខេអ៉ិឈិ លេខាទី១ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម, លោកស៊ុន សុភារ៉ា អ្នកឯកទេស ប្រចាំផ្នែកសេដ្ឋកិច្ច និងជំនួយODA, និងលោក កាវ៉ាងុជិ ម៉ាសាគិ ប្រធាននៃការិយាល័យកុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប ប្រតិភូអមដំណើរ និងសហការីជាច្រើនរូប។
ជំនួប សម្ដែង ការគួរ សមនេះ ប្រព្រឹត្ត ទៅដោយ ភាព ស្និទ្ធស្នាល រាក់ទាក់ និង បានរំលឹកពី សក្តានុពល ក្នុងខេត្ត ក៏ដូចជាក្រុងប៉ោយប៉ែត ស្តីពីការអភិវឌ្ឍន៏ និងការរីចំរើនយ៉ាងលឿនគួរឧ្យគត់ស្គាល់ ៕