ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងលើក ទិសដៅអនុវត្តន៍បន្ត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវេលាម៉ោង០៨នឹង៥៥នាទីព្រឹកដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានដឹកនាំលោកនាយរង និងកម្លាំងក្នុងប៉ុស្តិ៍បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងលើក ទិសដៅអនុវត្តន៍បន្ត ។

ក្រោមអធិបតីភាព លោកវរសេនីយ៍ទោឈិន ឈាង មេបញ្ជាការរង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន និងលោកវរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង ជំនួយដឹកនាំការងារប៉ុស្តិ៍ក្បាលស្ពាន និងកិច្ចប្រជុំ បានបញ្ចប់នៅវេម៉ោង០៩:២៩នាទីនាថ្ងៃដ៏ដែល នៅទីកន្លែងសាលប្រជុំប៉ុស្តិ៍ក្បាលស្ពាន ។

ក្នុងឱកាសនោះដែរ៖ លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានណែនាំដល់កងកម្លាំងក្នុងប៉ុស្តិ៍ក្បាលស្ពានទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ ម៉ោងដើម្បីប្រជាពលរដ្ឋមានហេតុការណ៍កើតឡើងចុះជួយអន្តរាគមន៍បានទាន់ពេល ត្រូវយាមតាមគោលដៅជាប្រចាំនឹងដើរល្បាតត្រួតពិនិត្យ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង បង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ផងដែរ។ដោយ៖លោកចាន់ពុធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *