បុរសម្នាក់បានស្លាប់ភ្លាមៗ​ បន្ទាប់ពីសត្វគោមួយក្បាល​ ធាក់ចំចំណុចសំខាន់​ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង​)៖ ​បុរស់វ័យចំណាស់ ម្នាក់បានស្លាប់ភ្លាមៗ ខណះពេលចុះ មកមើលគោនៅ ព្រៃក្រោយផ្ទះត្រូវ សត្វគោក្រមុំមួយ ក្បាលធាក់ចំពង ស្វាសហេតុការដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាល ពីព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ២០១៩នៅចំណុច ក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទំនប់ ឃុំត្រងិលស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹងថាសព ជនរងគ្រោះមានឈ្មោះ ឃុត សុធា ភេទប្រុស អាយុ៥៥ឆ្នាំមានទីលំ នៅក្នុងភូមិទំនប់ ឃុំត្រងិលស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយ ដឹងទៀតថាមុនពេលកើត ហេតុសត្វគោមួយក្បាល របស់ជនរងគ្រោះ បានរួច ទៅដំណាំអ្នកជិតខាង នៅពេលនោះ ជនរងគ្រោះខឹងនិង សត្វគោរបស់យ៉ាង ខ្លាំងក៏ បានទៅចាប់ យកគោនោះមកចង ហើយបានយក រំពាត់វាយក្នុងបំណង ជាការព្រមាន ទៅដល់ គោរបស់ខ្លួន ដើម្បីឲ្យរាងចាល។

សមត្ថកិច្ចបានអោយ ដឹងបន្តរទៀតថាខណៈ ដែលជនរងគ្រោះ​ កំពុងតែវាយគោ មិនបានប្រ យ័ត្ន ក៏ត្រូវបានសត្វ គោមួយក្បាលនេះ ធាក់ចំពងស្វាស របស់គាត់​ មួយជើងយ៉ាងខ្លាំង បណ្តា លឱ្យជនរងគ្រោះ ចុកប្រកាច់ ដាច់ខ្យល់ស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ នោះតែម្ដង ដែល មិន អាចអោយក្រុមគ្រួសារ ជួយទាន់ពេលវេលា។

បន្ទាប់មក​ សមត្ថកិច្ចក៏បាន ទៅដល់កន្លែងកើត ហេតុ និងបានធ្វើកោសល្យ វិច្ច័យទៅលើសាក សព ហើយសមត្ថកិច្ចក៏ បានកំណត់ថា ជនរងគ្រោះ គឺប្រាកដជាបានស្លាប់​ ដោយសារ សត្វគោមួយក្បាលនេះ ធ្លាក់ចំចំណុចសំខាន់ បណ្ដាលឱ្យស្លាប់ ពិតប្រាកដមែន និងបាន ប្រគល់សាកសព​ ជូនក្រុមគ្រួសារ ជនរងគ្រោះ យកទៅចាត់ចែង ធ្វើបុណ្យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *