ខេត្តបាត់ដំបង៖នៅថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២២វេលា ម៉ោង៩និង០០នាទីព្រឹកស្ថិតក្នុងសាកវិទ្យាល័យបៀលប្រាយ សា ខាខេត្តបាត់ដំបងក្នុង ភូមិ ចំការសំរោង២ សង្កាត់ចំ ការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងដោ យ បានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំ បង លោកវរ សេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿង ញៀន បានដឹកនាំមន្រ្តីជំនាញចូល រួមក្នុងពិធីបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីការផល ប៉ះពាល់នៃគ្រឿងញៀនដែលក្នុងពិធីនេះមាននិ ស្សិតចូលរួមសរុបចំនួន២៧៦នាក់ស្រី៩០នាក់ ក្នុងនោះ ក៏មានតំណាងនាយក និងលោកគ្រួ អ្នកគ្រូចំនួន០៥នាក់ ស្រី ០៣នាក់ ។
ខ្លឹមសារនៃការអប់រំក្នុងវគ្គនេះបានណែនាំ និស្សិត សិស្សានុសិស្សឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដល់ក្រុមគ្រួសារ និងបងប្អូនរបស់ពួកគាត់ នៅក្នុងសហគ មន៍ដែលគាត់រស់នៅ ។
ឱ្យពួកគាត់ចេះចូលរួមផ្តល់ព័ត៌មាន មកអាជ្ញាធម៌មូលដ្ឋាន ឬសមត្ថកិច្ច ពីក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូល ដ្ឋានដែលគាត់រស់នៅ និងរក្សាព័ត៌មានដែលបានផ្តល់មកនោះជាការ សម្ងាត់ជូនពួកគាត់ មិនឱ្យពួកគាត់ មានការភ័យខ្លាច ឬការគុំគួនពីក្រុមជនខិលខូចនោះឡើយ។
ត្រូវចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហមន៍គ្មានគ្រឿងញៀន ស មស្របនិងទិសស្លោកប្រយុទ្ធប្រឆាំ ងគ្រឿងញៀន«បីកុំ មួយរាយការ ណ៍»១-កុំពាក់ព័ន្ធ ២-កុំអន្តរាគមន៍ ៣-កុំលើកលែង និងមួយរាយការ ណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច៕