លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ តេជោសែនអន្លង់វែង

(ឧត្ដរមានជ័យ )៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ច័កស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ តេជោសែនអន្លង់វែង នៅចំណុចភ្នំ២០០ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ស្រុកអន្លង់វែង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ឯកឧត្ដម លោកឧកញ៉ា ប្រតិភូអមដំណើរ ព្រមទាំងក្រុមការងារសាងសង់ស្តូប ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *