សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពាក់នឹងការបង្ហោះនៅទំព័រហ្វេសប៊ុក (LICADHO/លីកាដូ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននតរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា ទំព័រហ្វេសប៊ុក (LICADHO/លីកាដូចុះផ្សាយថា “អាជ្ញាធរចាប់ខ្លួនមនុស្សបួននាក់ក្នុងការិយាល័យលីកាដូខេត្តបន្ទាយមានជ័យ

សារព័ត៌មានVODចុះផ្សាយថា ” កង កម្លាំងនគរបាលនៃខេត្តបន្ទាយមានជ័យនៅថ្ងៃពុធនេះ បានឆ្មក់ចូលចាប់ខ្លួនមនុស្ស០៤នាក់ក្នុងការិយាល័យអង្គការ ការពារសិទិ្ធមនុស្សលីកាដូនៅឯខេត្តបន្ទាយមានជ័យ ក្នុងនោះមានទាំងភរិយាលោក កង សារ៉ន និងកូនសីលោក កង សារ៉ន ផងដែរ” និងការផ្សព្វផ្សាយផ្សេងៗទៀតពាក់ព័ន្ធនឹងករណីខាងលើនេះ ។ ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

សូមជម្រាបជូនថា ដោយមានការស្នើសុំកម្លាំងការពារសន្តិសុខសុវត្ថិភាពជូនក្រុមគ្រួសារ កង សារ៉ន ពេលទទួលដំណឹងថា ក្រុមគ្រួសារ កង សារ៉ន មកសួរសុខទុក្ខឈ្មោះ កង សារ៉ន នៅពន្ធនាគារខេត្ត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១៥.៤០នាទី កម្លាំងនគរបាលបានទៅជួបសំពះអញ្ជើញឈ្មោះ ហង់ ត្រាប់ ភេទស្រី អាយុ៥២ឆ្នាំ ជាប្រពន្ធរបស់ កង សារ៉ន និងកូនស្រីឈ្មោះ សេង ចន្ថា អាយុ២១ឆ្នាំ រួមជាមួយអ្នកជិតខាង០២នាក់ទៀត នៅចំណុចអង្គការលីកាដូខេត្ត បន្ទាយមានជ័យមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យតាមការសន្យារបស់លោកឧត្តមសេនីយ៍ទោស្នងការ ក្នុងការជួយឧបត្ថម្ភផ្សេងៗ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមគ្រួសារពួកគាត់មានជីវភាពលំបាក ក្រោយពីសំណេះសំណាលរួចពួកគាត់មានការសប្បាយចិត្តរីករាយដែលបានអាជ្ញាធរយកចិត្តទុកដាក់ និងថ្លែងអំណរ គុណ រួចកម្លាំងបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោស្នងការ មានថវិកា៩០ម៉ឺនរៀល អង្ករ០៤ការ៉ុង និងមិ០៤កេស ក្នុងនោះជូនម្តាយរបស់ឈ្មោះ កង សារ៉ន អាយុ១០២ឆ្នាំនូវថវិកា៥០ម៉ឺនរៀល ទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃ ។
ក្មងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននតរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថាការជួប អញ្ជើញនេះ មិន ដឹងថាពួកគាត់ទៅកនែ្លងអង្គការលីកាដូធ្វើអីដែរ មិនពាក់ព័ន្ធនឹងការចាប់ខ្លួននោះទេ ពេលជួបក៏អញ្ជើញតែម្ដង ហើយពុំមានចេតនាអាក្រក់ណាមួយឡើយ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ៕…

You might like

Leave a Reply

Your email address will not be published. Required fields are marked *