ផ្សាយចេញនភថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣
បន្ទាប់ពី បានឃើញ បណ្តាលអង្គភាព គេហទំព័រ និង សមាគមមួយចំនួន បានផ្សព្វផ្សាយ ព័ត៌មាន ពីការចាប់ខ្លួនលោកនួនមេសាចាងហ្វាងគេហទំព័រ CNM នៅថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់ថាជាបទល្មើសអ្វី?
ដោយសារមានអង្គភាពខ្លះបានបញ្ជាក់ថាពីបទកំហែងយក ដោយមានអង្គភាពខ្លះបានបញ្ជាក់ថា ទៅជួបម្ចាស់ក្រុមហ៊ុនដ៏ធំមួយក្នុងការស្រាយបំភ្លឺរឿងមួយចំនួនដែលមិនប្រក្រតី។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានឃើញទិដ្ឋភាពក្រុមការងារបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយ ករណីចាប់ខ្លួនរបស់ ចាងហ្វាង CNM និងបច្ចុប្បន្នភាពឱ្យលោកនួនមេសា សម្រាកនៅអគ្គស្នងការនគរបាលជាតិ ជាបណ្ដោះអាសន្ន ហើយនៅថ្ងៃទី ៧នេះផងដែរនឹងត្រូវបញ្ជូនទៅតុលាការ ។
សេចក្តីសន្និដ្ឋាន របស់អង្គភាព សារព័ត៌មានយើង-លោកនួនមេសាចាងហ្វាង CNMមិនទាន់បានផ្សព្វផ្សាយព័ត៌មានជាសាធារណៈហេតុអ្វីចាំបាច់ ទៅជួបក្រុមហ៊ុនដ៏ធំមួយនោះធ្វើអ្វី?
ក្នុងនាមអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រុមសីលធម៌និងសុជីវធម៌ បើទទួលប្រភពមិនច្បាស់លាស់ បើខ្លួនយល់ថាមិនប្រក្រតី មានលេខក្រុមហ៊ុនដ៏ធំមួយនោះហើយហេតុអ្វីមិនសុំធ្វើបទសម្ភាសន៍តាមទូរសព្ទ ចាំបាច់ទៅជួបធ្វើអ្វី? នៅចំណុចនេះគឺជាចំណុច ដែលអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសន្និដ្ឋានបាន ហើយមានតែលោកចាងហ្វាង CNM ម្នាក់គត់ដែលអាចបកស្រាយនូវចំណុចនេះបាន។
អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី លោកនួនមេសា បានទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង
ហើយតាមការសន្និដ្ឋានរបស់អង្គភាពអ្នកសារព័ត៌មានយើង គឺបានផ្ដោតចំណុចមួយគត់ មានតែបទល្មើសជាក់ស្ដែងតែប៉ុណ្ណោះ ដែលអាចឲ្យមន្ត្រីមានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ដោយមិនចាំបាច់មានដីកាពីតុលាការ គ្រាន់តែរាយការណ៍ទៅព្រះរាជអាជ្ញានិងទទួលការចាត់ចែង នៅចំណុចនេះដែលអង្គភាពអ្នកសារព័ត៌មានយើង នៅតែមិនទាន់អស់ចិត្តនៃការចាប់ខ្លួនលោក នួនមេសា ដោយសារពុំទាន់ដឹងមូលហេតុច្បាស់លាស់ ហើយអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធបានទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា តុលាការសាលាដំបូងរាជធានីភ្នំពេញ និងកាត់ក្តី តាមច្បាប់ អរគុណសន្តិភាព។….