(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៩ លោកវ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញ តំណាងលោក ជាវ តាយ អភិបាលខេត្តកំពត បើកអង្គសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី ច្បាប់ បទប្បញ្ញត្តិនានា ពាក់ព័ន្ធការគ្រប់គ្រង ប្រមូលពន្ធលើ ឈ្នួលផ្ទះនិងដី ។
អង្គសិក្ខាសាលានេះ រៀបចំឡើងដោយ អង្គភាពសាខាពន្ធដារ ខេត្តកំពតមានសមាជិក ចូលរួម ពីមន្ត្រីជាអាជ្ញាធរក្រុង សង្កាត់ ឃុំ មេភូមិ និងប្រជាពល រដ្ឋជាម្ចាស់ជួលផ្ទះនិងដី មកពីក្នងក្រុង កំពត និងឃុំមួយចំនួនក្នុង ស្រុកទឹកឈូ សរុបប្រមាណ២០០នាក់។
គោលបំណងអង្គ សិក្ខាសាលានេះគឺដើម្បី ជំរុញឲ្យមានការគាំ ទ្រនិងពង្រឹងកិច្ច សហការឲ្យ កាន់ តែជិតស្និតរវាងស្ថាប័ន នានាដែលជាប្រតិបត្តិករ នៅថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ភាគីពាក់ព័ន្ធផ្សេងៗ សំដៅការធានា បង្កើនប្រសិទ្ធិភាពប្រមូល ចំណូលពន្ធនិងការផ្ដល់ សេវា បង់ ពន្ធនិងសេវាសាធារណៈ ពាក់ព័ន្ធដ៏ទៃទៀតប្រកប ដោយតម្លាភាព គណនេយ្យភាពនិងសង្គតិភាពជូន ដល់ប្រប្រជាពល រដ្ឋទូទៅឲ្យបានកាន់តែ ប្រសើរឡើងថែមទៀត៕