(ភ្នំពេញ)៖ នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩បានបិទ មិន ឱ្យលោកស្រី មូរសុខហួរ ហោះចូលទៅកាន់ប្រទេស របស់ខ្លួននោះទេ ដោយសារ តែ លោកស្រី មានឈ្មោះ នៅក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជា ស្នើឲ្យហាមឃាត់។
នេះបើតាម លោក កេត សោផាន់ អ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិដែល បញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News នៅមុននេះ បន្តិច។
តាមព័ត៌មានដែលផ្តល់ ឱ្យដោយក្រសួងការ បរទេស បានឱ្យ ដឹងថា នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ មួរ សុខហួរ បានចេញដំណើរពី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ០៣៖០៤រសៀលនាទី (តាមជើងយន្តហោះ MH782) ហើយបានមកដល់ ទីក្រុងបាងកក នៅម៉ោង ៤៖៣៤រសៀល។
លោក កេត សោផាន់ បាន់បញ្ជាក់់ថា «ពេលមកដល់ប៉ុស្តិ៍ត្រួត ពិនិត្យ នគរបាលអន្តោ ប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូល ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ច កម្ពុជាស្នើ ឲ្យហាមឃាត់។
សមត្ថកិច្ចថៃក៏បានចារពាក្យហាម ឃាត់មិន ឲ្យចូលលើលិខិត ឆ្លងដែនរបស់ ឈ្មោះ មួរ សុខហួរ។ ឈ្មោះ មួរ សុខហួរ បានចាកចេញពីថៃ ទៅម៉ាឡេស៊ីវិញ នៅម៉ោង ៨៖១០នាទីយប់ តាមជើង ហោះហើរ MH781»៕