(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ៍ ៩រោច ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ជាអធិបតីភាពក្នុងកិច្ច ប្រជុំស្តីអំពីកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ បុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក សំពះ ព្រះខែដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី០៩-១០-១១-១២ ខែវិច្ឆកា ឆ្នាំ២០១៩ ដោយមានការ ចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការ និងអធិការរង ដែលពាក់ព័ន្ធ ក្នុងកិច្ចការនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើ ការផ្តល់មតិណែ នាំជាច្រើនដ ល់អង្គប្រជុំទាំងមូល ដើម្បីធ្វើយ៉ាងណា ត្រូវតែធានាការពារ អោយបាននូវសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋដែល មកចូលរួមក្នុងពិធី បុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជាពិសេសត្រូវបង្ការ និងទប់ស្កាត់អោយ បាននៅរាល់បទ ល្មើសនានា ក៏ដូចជាការវិធាន ការណ៍ ក្នុងការរៀបចំចរាចរណ៍ និងសណ្តាប់ធ្នាប់ អោយបានល្អ ដើម្បីកាត់បន្ថយ ការកកស្ទះនៅក្នុង ពិធីនេះ។
ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពសប្បាយរីករាយ កិច្ចការពារសន្តិសុខ ត្រូវបានផ្តល់ជូនបង ប្អូនប្រជាពលរដ្ឋដែលមក ចូលរួមក្នុងពិធីជួបជុំហូប អំបុកនៅវត្តភ្នំនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងពិធីបុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ១០-១២ វិច្ឆកា ឆ្នាំ២០១៩៕