(ភ្នំពេញ)៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការ ព្រួយបារម្ភយ៉ាង ខ្លាំងចំ ពោះព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុង កើតមានឡើងនាពេល បច្ចុប្បន្ននេះ ។
អ្វីដែលគួរឲ្យ បារម្ភបំផុតនោះ គឺ ការបំលែង ព័ត៌មានពិត ទៅជារឿងផ្សេងៗ ទៀតដែលបង្កឲ្យ មានភាពចលាចល ឬ បង្ខូចកិត្តិយស អ្នកផ្សេងជាដើម។
លោក ខៀវ កាញារីទ្ធ បានប្រសាសន៍ថា “ព័ត៌មានដែលគ្រោះ ថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែង រឿងពិតនោះ ទៅជារឿងផ្សេង”។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសិក្ខា សាលាស្តីពី អភិបាល កិច្ចល្អនៅក្នុង បរិបទលំហូរព័ត៌មាន នាយុគសម័យ បច្ចេកវិទ្យាឌីជីថល កាលពីល្ងាចថ្ងៃទី២២ ខែតុលា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ខៀវ កាញារីទ្ធ បានលើកជាឧទាហរណ៍ ករណីឡានពេទ្យឆ្លង កាត់ក្បួនដែលត្រូវនគរ បាលឃាត់នោះថា “មែនទែនទៅ គេឲ្យអាទិភាពឡានពេទ្យ ប៉ុន្តែមិនអាចគេចផុត អំពីក្បួនខ្ពស់ នៃការការពារ សុវត្ថិភាពខ្ពស់បំផុត ប៉ុន្តែទីបំផុតរឿងឡានពេទ្យនេះ គេទាញរឿងនេះ ក្លាយជា រឿងខុសនោះគឺ រាជរដ្ឋាភិបាលមើល ងាយជីវិតប្រជាជន”។
លោកបន្តថា នេះជាព័ត៌មានគ្រោះថ្នាក់បំផុត។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឲ្យ អ្នកនាំពាក្យតាមក្រសួង ស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះករណីនេះ ហើយសហការ គ្នាឆ្លើយតប និងទប់ស្កាត់ ព័ត៌មានប្រឌិតទាំងអស់ នេះអោយមានប្រសិទ្ធភាព៕