(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើស គ្រឿងញៀន សការ ណ៍ជាមួយ កម្លាំងជំនាញការិយាល័យ បទល្មើសគ្រឿងញៀន និងកម្លាំងមូលដ្ឋាន កងរាជអាវុធ ហត្ថក្រុងសិរីសោភ័ណ បានចុះបង្រ្កាប២ទី តាំងកំពង់នាំគ្នា លក់ ជក់គ្រឿងញៀន ផ្សេងគ្នាឃាត់ ខ្លួនជនសង្ស័យបាន ចំនួន៣នាក់និង ដកហូតវត្ថុតាង មួយចំនួនធំ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាការ ឈានដល់បង្ក្រាប អ្នកលក់ ជក់គ្រឿងញៀន នេះបានដោយទទួលបាន ព័ត៌មានសំងាត់ពី អាវុធហត្ថដោយ ទទួល តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្តលោក បានចុះបង្រ្កាបដល់ទីតាំង កើតហេតុនិង ឃាត់ខ្លួនសង្ស័យ ៣នាក់ ១ឈ្មោះ ចាង សុចាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប រស់ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយក្រុងសិរី សោភ័ណ ២ឈ្មោះ ឈួន សំណាង ភេទ ប្រុស អាយុ ៣៣ឆ្នាំមុខរបរ លាងម៉ូតូ រស់ក្នុងភូមិគោ រដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៣ឈ្មោះ ហ៊ឹម រ៉ូសានី ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាង រួមមានម៉ូតូចំនួន ២គ្រឿងម៉ាកហុងដា Dream C១២៥ ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាក លេខ សៀមរាប ១B-៨២៦៧ ២ម៉ាកហុងដា MSX ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ទូរស័ព្ទដៃចំនួន ៤គ្រឿងចិញ្ចៀនលោហ ធាតុពណ៌លឿង ដាំត្បូងពណ៌ទឹកឃ្មុំ ចំនួន១វង់នាឡិកា ដៃចំនួន២គ្រឿង ពណ៌ទឹកមាស១ពណ៌ខ្មៅ១ គ្រាប់កាំភ្លើងខ្លីចំនួន ៥គ្រាប់ ដប កែឆ្នៃសម្រាប់ជក់ គ្រឿងញៀនចំនួន១ បំពង់កែវសម្រាប់ ជក់គ្រឿងញៀន ចំនួន១ដែកកេះ ជក់គ្រឿងញៀន ចំនួន ២ កូនថង់សម្រាប់ ច្រកគ្រឿងញៀន មួយចំនួន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿងបាន បញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីបញ្ចប់ ការស៊ើបអង្កេត និងតាម ចម្លើយសារភាព របស់ជនសង្ស័យ និងការធ្វើតេស្តរក សារធាតុញៀនជន សង្ស័យ ត្រូវបាន ចោទប្រកាន់ពីបទ ចែកចាយ និងប្រើប្រាស់សារធាតុ ញៀនដោយខុសច្បាប់ កម្លាំង ជំនាញការិយាល័យ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំ រឿង បញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ ការតាមច្បាប់៕