(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ កូនឈើប្រណិត ចំរុះមាន ចំនួន៤៥០ដើម ត្រូវបានដាក់ដាំនៅ បរិវេណជុំវិញសាលា បឋមសិក្សាវត្តខ្ចាស់ ស្ថិតក្នុងភូមិ ខ្ចាស់ ឃុំឫស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ បរិស្ថានស្អាតនាំ មកនូវសុខភាពល្អ។
ដោយមានការចូលរួម លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ា ប្រធានកិត្តិយស សមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យ ព្រះអង្គចាន់សុជន ព្រះចៅអធិកាវត្តកណ្តាល ខ្ចាស់លោក ហែមសារិន អភិបាលរង ស្រុកព្រះនេត្រព្រះ កំលាំងនគរបាល កំលាំង អាវុធហត្ថ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរយនាក់។
ក្នុងពិធីដាំកូន ឈើនោះព្រះអង្គ ចាន់ សុជនបានមាន សង្ឃដិកាថាការ ងារដំាដើមឈើនេះ ត្រូវ បាន លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យមន្ត្រី រាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋ សិស្សានុ សិស្ស ចូលរួមដាំយ៉ាងផុល ផុសដើម្បីសង្គម គំរូមួយដែលគេ ទទួលស្គាល់ថា ជាពិធីប្រពៃណី ជាតិហើយក៏ដើម្បី ឲ្យសាលារៀនទៅ អនាគតនៅក្នុង សាលាប៉ៃតង។
ព្រះអង្គ ចាន់ សុជនបានមាន សង្ឃដិកាបញ្ជាក់ឲ្យ ដឹងទៀតថាការដាំកូន ឈើក្នុងសាលាបឋម សិក្សាវត្តខ្ចាស់ថ្ងៃ នេះមានក្រញូង បេងកកោះ ផ្ការំដួល ធ្នុងជាដើម។
ជាការពិតណាស់ ដើមឈើទាំងអស់ នេះវាមានសារៈសំខាន់ណាស់ចំពោះ ជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ ប្រភេទវាផ្ដល់សារៈ ប្រយោជន៍យ៉ាង ច្រើនដូចជា ផ្ដល់មកនូវម្លប់ ផ្លែផ្កា អុស សំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ នឹងនាំមកនូវ ទឹកភ្លៀងសំរាប់បង្កបង្កើន ផលចិញ្ចឹមជីវិតមនុស្សលោក។
ហេតុដូចនេះយើងទាំង អស់គ្នាដែលជាអ្នក ទទួលប្រយោជន៍ពីដើម ឈើនេះគប្បីចូលរួម ថែ រក្សា ការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បី ជាប្រយោជន៍ ដល់ខ្លួនយើងផ្ទាល់ និងជីវិតសត្វព្រៃ គ្រប់ប្រភេទ និងប្រព័ន្ធជីវៈ ចម្រុះនោះផងដែរ។
ក្នុងនោះលោកជំទាវម៉ៅម៉ាល័យ កែគឹមយ៉ាន បានអំពាវនាវចំពោះ ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជ ការនិង ប្រជាពលរដ្ឋ ត្រូវចូលរួមបង្កើន សកម្មភាពដាំដុះដើម ឈើគ្រប់ប្រភេទ នៅតាមទីវត្ត អា រាម សាលារៀន ទីធ្លាសាធារណៈ ក្នុង បរិវេនគ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាមដងផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រឡាយ តាមភូមិដ្ឋាននានា និងតាមភ្លឺស្រែ ចំការឲ្យបានច្រើនកុំចាំ បាច់មើលបំណាំ គ្នាឲ្យ សោះ៕