(ខេត្តបន្ទាយមានជ័យ)៖ ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ សាលាខេត្ត បន្ទាយមានជ័យ បានធ្វើពិធីប្រកាស ចូលកាន់មុខតំណែង ជានាយករងរដ្ឋបាល សាលាខេត្ត នាយកនាយក រងទីចាត់ការ ប្រធាន អនុប្រធានការិ យាល័យសាលាខេត្ត។
ក្នុងពិធីប្រកាសនោះ មានមន្ត្រីជាន់ខ្ពស់ សាលាខេត្តចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ មន្ត្រីក្រុមប្រឹក្សាខេត្ត មន្ត្រីរដ្ឋបាលខេត្ត និងអ្នកមុខអ្នកការ ជាច្រើនរយនាក់ បានចូលរួម។
ក្នុងនោះលោក ស៊ិន ស៊ិញហឹង ប្រធានការិយាល័យ គ្រប់គ្រងបុគ្គលិក បានឡើងអានដីកាលេខ ០៤៩/១៩ ដ ក ត តស្តីពីការ តែងតាំងលោក ណង វុទ្ធីជានាយក រងរដ្ឋបាលសាលាខេត្តលោក វ៉នវណ្ណាជានាយក ទីចាត់ការគ្រប់គ្រង ធនធានមនុស្ស សាសាខេត្ត លោក កេ តុវណ្ណស៊ិន ជា នាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្ត លោកថ្លាងទៀងជា នាយករងទីចាត់ការ ហិរញ្ញវត្ថុ លោក ណងរស្មី ជាអនុប្រធានការិយាល័យ គ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោកពេជ្រដារា ជាអនុប្រធានការិយា ល័យគណនេយ្យទី ចាត់ការហិរញ្ញវត្ថុ លោកសោម មឿនប្រធាន ការិយា ល័យ គ្រប់គ្រងការអភិវឌ្ឍ និងសំណង់ និងលោកស្រី សុខ ម៉ាលីម ប្រធានការិយាល័យ គណ នេយ្យទីកមចាត់ ការហិរញ្ញវត្ថុចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងនោះលោកណង វុទ្ធីបានឡើងធ្វើ សេចក្តីប្តេជ្ញាចិត្តថា និងខិតខំគោរពច្បាប់ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រ កម្ពុជានិងចូលរួម ថែរក្សាការពារអធិប តេយ្យបូរណភាពទឹកដី អនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋ បាលខេត្តនិងខិតខំបំ ពេញភារកិច្ចដោយ អនុលោមតាមគោល ការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធ របស់រដ្ឋាភិបាលឲ្យ មានប្រសិទ្ធភាពខ្ពស់ និងខិងខំពង្រឹងសាមគ្គី ភាព ផ្ទៃ ក្នុងឲ្យបានល្អប្រសើរ។
ក្នុងនោះលោកអ៊ុំ រាត្រីបានឡើងអាន របាយការណ៍ ស្តីពីសមិទ្ធិផល នៃការរីកចំរើន ហេដ្ឋារចនា សព័ន្ធយ៉ាងច្រើនរបស់ រដ្ឋបាលខេត្តបន្ទាយ មានជ័យដឹកនាំជាច្រើន ឆ្នាំកន្លងមកនេះ។
លោកអ៊ុំ រាត្រីបានក្រើន រំលឹកដល់ប្រជា ពលរដ្ឋដែលរស់ នៅក្នុងខេត្តបន្ទាយ មានជ័យទាំងអស់ កុំឲ្យទៅចូលរួម អមដំណើរអតីតសកម្ម ជននិងមន្ត្រីគណបក្ស សង្គ្រោះជាតិក្នុងការ ធ្វើមាតុភូមិ និវត្តន៍ របស់ទណ្ឌិត សម រង្សី និងគូកន ដែលមានទោសនិង ត្រូវត្រៀមចាប់ខ្លួនឲ្យសោះ ។
ក្នុងនោះអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ យោធា នគរបាល កង រាជអាវុធហត្ថ ប្រជាពលរដ្ឋបាន រិតចំណងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងចូលរួមថែរ ក្សាបាននូវ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បាននូវ ការប៉ុនប៉ងធ្វើ បដិវត្តពណ៌ផ្តួលរំលំរដ្ឋា ភិបាល ស្របច្បាប់ ដឹកនាំសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ពួកអគតិ អមិត្តណាមួយ ផងដែរ។
លោកអ៊ុំ រាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថាក្រោមការ ដឹកនាំដោយសម្តេច តេជោហ៊ុន សែន គ្រប់ ៗអាណត្តិកន្លងមក សម្តេចតេជោហ៊ុន សែនមានស្នាដៃជាច្រើន ក្នុងការកសាង ជាតិរយះពេល ជាង ៣០ឆ្នាំកន្លងមកជំរុញ ការអភិវឌ្ឍឥតឈប់ ឈរលើគ្រប់វិស័យ ជាពិសេសបានធ្វើ ឲ្យជីវ ភាព រស់នៅ របស់ប្រជាពលរដ្ឋកាន់ តែមានការផ្លាស់ប្តូរ រីកចម្រើនធូរធារ ជាលំដាប់ផងដែរ៕