មន្ត្រីពន្ធធានាគារផឹ កស្រាស្រវឹងបើកឡាន ទៅបុកម៉ូតូពេញទំហឹង បណ្តាលអ្នកបើកម៉ូតូ ស្លាប់នៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយបាន កើតឡើងរវាងមន្ត្រីពន្ធ ធានាគារម្នាក់ផឹកស្រា ស្រវឹងបើកឡានទៅ បុកម៉ូតូពេញទំហឹង បណ្តាលអ្នកបើកម៉ូតូ ស្លាប់នៅ និងកន្លែងនៅ វេលាម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ខាងលិច​ ខារ៉ាអូខេ​ចំការ​ស្វាយ​ប្រហែល ​៣០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ចក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌ មានឲ្យដឹងថានៅមុន ពេលកើតហេតុនោះ ជនរង គ្រោះ​បានជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ស្លាក​លេខ បន្ទាយមានជ័យ​1L 0630ពី ត្បួងទៅជើងស្រប ពេលនោះមានរថយន្ត ចង្កួតស្តាំម៉ាក អ៊ីស៊ុយៗ ឌី​មិច ពណ៌ ស ពាក់​ស្លាក ​លេខ BMC 0207 បើកយ៉ាងលឿន ពីជើងទៅត្បួង លុលុះបើកមកដល់ កន្លែងកើត ហេតុ បានរ៉េចង្កួតទៅបុក ម៉ូតូពេញទំហឹងបណ្តាល ឲ្យអ្នកបើកម៉ូតូស្លាប់ ភ្លាមក្រោយពីបុកគេ ស្លាប់ហើយចង់បើក គេចត្រូវបានកម្លាំង នគរបាលក្រុងប៉ោយប៉ែត ចាមចាប់ឃាត់ បានភ្លាមៗហើយបាន បញ្ជូនមកអធិការ ដ្ឋានក្រុងប៉ោយប៉ែត ឃុំខ្លួនបណ្តោះ អាសន្នទាំងយប់។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថាជន រងគ្រោះមានឈ្មោះណាំ យី ភេទ​ប្រុស រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ចំណែកជនបង្ក មានឈ្មោះ ព្រុំ សុខ អាយុ​៣៤ ឆ្នាំ ជា​មន្ត្រីនគរបាល​ពន្ធ ​ធានា​គារ​ខេត្តបន្ទាយមានជ័យ រស់នៅ ក្នុងមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​ក្រោយពីកើតហេតុ ហើយនគរបាល ចរាចរណ៍ប្រគល់សព ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាម ប្រពៃណីចំណែក ជនបង្កខាង​ជំនាញ​កំពុង ​សួរនាំ​និង​ប​ញ្ជួ​ន​ទៅ ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *