(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានមាន ប្រសាន៍ ក្នុងពិធីចែកអំណោយ ដល់ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារមកពី១៧ភូមិ ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរីថា សូមបងប្អូនកុំខ្វល់ អំពីរឿងអ្នកនយោបាយ មានទោសគឺក្រុម ទណ្ឌិតសម រង្សី និងគូកនឲ្យសោះ តែបើបងប្អូនមាន ទុក្ខលំបាកសុំប្រាប់ មកអាជ្ញាធរមកនឹង ដោះស្រាយជូន។
លោកអ៊ុំ រាត្រីមានប្រសាសន៍ ដូច្នោះកាលពីល្ងាចថ្ងៃ ទី២៤ខែតុលា ឆ្នាំ២០១៩ ក្នុងសាលាចុង វ៉ា ក្នុងពិធីចែកអំណោយ ស្បៀងសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទាខេត្តបន្ទាយ មានជ័យជូនដល់ ប្រជាពលរដ្ឋក្រីក្រកម្រឹត១។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គម កិច្ចអតីត យុទ្ធជននិងយុវនី តិសម្បទាខេត្តបន្ទាយ មានជ័យបានឲ្យដឹង ថាដើម្បីរួមចំណែកដោះ ស្រាយ ការ លំបាកដល់ប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិ ចាស់ជរា ស្ត្រីមេមាយ ជនពិការ ក្រីក្រនោះ ក្រសួងនិង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទាមានកញ្ចប់ថវិកា អំណោយ ដើម្បីចែកជូន និងដោះស្រាយ ដល់ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ។
ជាក់ស្តែងអំណោយ សង្គ្រោះបន្ទាន់របស់រាជ រដ្ឋាភិបាលដែលចែកជូន ថ្ងៃនេះដល់ពលរដ្ឋក្រី ក្រនៅឃុំឬស្សី ក្រោកពេលនេះ ក្នុង១គ្រួសាររួមមាន មី ១កេស មុង ១ ភួយ១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ ប្រេងឆា ១ដប និងអង្ករ ២៥គីឡូក្រាម ។
លោក អ៊ុំរាត្រីបាន មានប្រសាសន៍ បន្ថែមទៀតថា ពលរដ្ឋក្រីក្រទាំងនេះ ក្រោមការដឹក នាំរបស់ រាជរដ្ឋាភិបាល មិនមែនធ្វើឲ្យ ពលរដ្ឋក្រីក្រមាន ពីតិចទៅច្រើន នោះទេ លោកបញ្ជាក់ ថាសូម្បី តែប្រទេស មហាអំណាចក៏ នៅមានអ្នកក្រីក្រដែរ គ្រាន់តែកម្រឹត ក្រីក្រខុសគ្នា ។
ក្នុងនោះលោកបាន ក្រើនរំលឹក អប់រំដល់ប្រជា ពលរដ្ឋកុំឲ្យចូល រួមទាំងអតីតសកម្ម ជននិង មន្ត្រី គណ បក្សសង្គ្រោះជាតិ កុំទៅចូលរួមក្នុង ការធ្វើមាតុភូមិនិវត្តន៍ របស់ទណ្ឌិត សម រង្សី និងគូកន ដែលមានទោសនិង ត្រូវត្រៀមចាប់ខ្លួនឲ្យសោះ ។
បើបងប្អូនចាញ់ ការឃោសនា ការញុះញង់របស់គេ បងប្អូននឹងមាន ទុក្ខទោសដល់ ខ្លួនមិនខានឡើយ៕