(ខេត្តកែប)៖ ស្ថិតក្នុងបរិបទ នាពេលបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួយ៉ាង សំខាន់ និងមានការទទួល ខុសត្រូវខ្ពស់ក្នុងការ កែទម្រង់លើវិស័យអប់រំ ការកសាងជំនឿទុក ចិត្ត ចំពោះការងារអប់រំ ក៏ដូចជាគោលនយោ បាយរបស់រាជរដ្ឋាភិបាល។
ការលើកឡើង បែបនេះជាប្រ សាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែប ក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបន បត្របណ្តោះអាសន្ត ដល់សិស្សប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅសាលប្រជុំធំ សាលាខេត្តកែប នាព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៩ ដោយពិធីនេះក៏មានការ អញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សដែលប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិទូទាំងខេត្ត។
លោកកែន សត្ថា បានបញ្ជាក់ទៀតថា ជាទូទៅយើងមិន ដែលទុកឲ្យកូនណា ម្នាក់ស្ថិតនៅក្រៅ សាលា ឬមិនទទួលបានសេ វាអប់រំនោះឡើយ គឺយើងបានផ្តល់ លទ្ធភាពជូនដល់កុមារា កុមារី យុវជន យុវនារី ឲ្យបានចូលរៀន រៀនបានចប់ តាមកម្រិតថ្នាក់ រហូតបានចប់ភូមិ សិក្សាប្រកប ដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់ ឲ្យសមនឹងពាក្យថា “ចំណេះវិជ្ជាជាទ្រព្យ គាប់ប្រសើរ”។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា បច្ចុប្បន្ននេះការ ប្រកួតប្រជែងផ្នែក សេដ្ឋកិច្ច និងបច្ចេ កវិទ្យាព័ត៌មាន បាននិងកំពុងទទួល បាននូវឧត្តមភាពយ៉ាង ខ្លាំងក្លានៅលើសកល លោកយើង នេះ ក៏ប៉ុន្តែវាមិនអាចទៅ ជំនួសឲ្យធនធាន មនុស្សបានឡើយ។
ក្នុងន័យនេះពិតណាស់ថា សង្គមមួយអាច រីកចម្រើនបាន មិនប្រាកដថា សង្គមជាតិនោះ សម្បូ ណ៌ទៅដោយធន ធានធម្មជាតិនោះទេ តែផ្ទុយមកវិញសង្គម ជាតិដែលសម្បូណ៌ ធនធានមនុ ស្ស ប្រកបដោយសក្តា នុពលអាចប្រែក្លាយ សង្គមជាតិរបស់ខ្លួន ឲ្យមានការអភិវឌ្ឃ ជឿន លឿន បានរឹងមាំ។
ធនធានមនុស្សល្អ ប្រកបដោយសមត្ថភាព គឺអាស្រ័យដោយ ការអប់រំល្អ និងមានគុណភាព។
ដូច្នេះការអប់រំល្អគឺជា កូនសោសម្រាប់ដោះ ស្រាយនូវរាល់បញ្ហា សង្គមនិងសេដ្ឋកិច្ចជាតិ។
ជាក់ស្តែងក្នុងយុគ សម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យា ព័ត៌មាននេះ ឧត្តមភាព ប្រកួតប្រជែង របស់ប្រជាជាតិមួយ នៅអាស្រ័យជាសំខាន់ នូវកក្តាធនធានមនុស្ស ដែលមានចំណេះដឹង ចំ ណេះ ធ្វើទូលំទូលាយ មានភាពច្នៃប្រឌិត និងមានជំនាញ ច្បាស់លាស់។
ប្រការទាំងនេះតម្រូវ ឲ្យរាជរដ្ឋាភិបាលបន្ត ផ្តោតការយកចិត្តទុក ដាក់កាន់តែខ្លាំង ឡើងៗ ទៅ លើការអ ភិវឌ្ឍធនធានមនុស្ស ដែលជាការមុត ស្រួចក្នុងការទ្រទ្រង់ កំណើនសេដ្ឋកិច្ចកម្ពុជា មាន ចក្ខុវិស័យចង់ក្លាយ ជាប្រទេសមាន ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានប្រាក់ ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
សូមជម្រាបថា បើយោងតាម របាយការណ៍ របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានបញ្ជាក់ថា ការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យ ប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មានបេក្ខជន ក្នុងបញ្ជីប្រឡងចំនួន ៣១៧នាក់ ស្រី១៧៧នាក់ ក្នុងនោះមាន បេក្ខជនស្វៃរិន ចំនួន០៦នាក់ ហើយបេក្ខជន ដែលមកប្រឡង មានចំនួន៣១៥នាក់ ដោយបានប្រឡង ជាប់មានសរុប ២៨៨នាក់ ស្រីមាន១៦៦នាក់ ក្នុងនោះ និទ្ទេសAគ្មាន។
និទ្ទេសB មាន ចំនួន០៦នាក់ និទ្ទេសC មានចំនួន ២៩នាក់ និទ្ទេសD មានចំនួន៦៤នាក់ និង និទេសE មាន ចំនួន១៨៣នាក់៕