(ខេត្តកែប)៖ កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ត្រូវបានរៀបចំឡើងនៅរ សៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ លាខេត្តកែប ក្រោមអធិបតីភាព លោក សំ សារីន ប្រធាន ក្រុម ប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមាន ការអ ញ្ជើញ ចូលរួមពី លោក លោកស្រីសមាជិក សមាជិកាក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកនាយករង នាយិកា ទីចាត់ការអង្គភាព ចំណុះរចនាសម្ព័ន្ធ សាលាខេត្ត។
កិច្ចប្រជុំបានប្រព្រឹត្តិ ទៅតាមរបៀប វារៈសំខាន់ៗដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្ដី ព្រាង កំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អណត្តិទី៣ ពិនិត្យពិភាក្សា និងអនុម័តលើ សេចក្ដីព្រាងឯក សាររៀបវេទិការផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សា ខេត្តកែបសម្រាប់ឆ្នាំទី១ អណត្តិទី៣។
ពិនិត្យ ពិភាក្សា សេចក្ដីព្រាង របាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្ត ដោយ គណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំ សាមញ្ញលើកទី៤ ដល់លើកទី៥ របស់រដ្ឋបាលខេត្ត។
ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដី ព្រាងរបាយការណ៍បូក សរុបលទ្ធផលការងារប្រចាំ ត្រីមាសទី៣ ឆ្នាំ២០១៩ និងលើកទិសដៅ អនុវត្តបន្តរបស់ រដ្ឋបាលខេត្ត៕