សមត្ថកិច្ចកិច្ចឃាត់ខ្លួន ស្ត្រីជនជាតិថៃ២នាក់ រួមទាំងគ្រឿងញៀ ជាង២ពាន់គីឡូក្រាម ក្នុងអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប

(ខេត្តសៀមរាប)៖ ស្ត្រីជនជាតិថៃ២នាក់ រួមទាំងគ្រឿងញៀន ជាង២ពាន់គីឡូក្រាម ត្រូវបានកម្លាំងប៉ុស្តិ៍ន គរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបធ្វើការត្រួត ពិនិត្យរកឃើញព្រមទាំង ឃាត់ខ្លួនភ្លាមៗ កាលពីយប់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩វេលា ២២និង០៥ នាទីនៅក្នុងចំណុចអាកាស យានដ្ឋានអន្តរជាតិ សៀមរាប។

សមត្ថកិច្ចបានអោយ ដឹងថាជនសង្ស័យជា ស្ត្រីជាជនជាតិទាំង២នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ SAVAENGPHOL  SUPHAPORN ភេទស្រី អាយុ ៣៧ឆ្នាំ ទី២.ឈ្មោះ PRACHA MON WIPA ភេទស្រី អាយុ ៣០ឆ្នាំ។

សមត្ថកុច្ចបានអោយដឹង ទៀតថាក្រោយពី ឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ឆែកឆែររកឃើញ ម្សៅក្រាមព័ណស ថ្លាសង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកកកដោយ ច្រកថង់ប្លាស្ទីក វិចខ្ចប់ក្រដាសអាលុ មីញ៉ូមពីជនសង្ស័យ ទី១បានលាក់ទុកគ្រឿង ញៀក្នុងវ៉ាលីចំនួន​១២ដុំទម្ងន់ ១២,៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿង ញៀនសុទ្ធ ១២,២០គីឡូក្រាម) និងជនសង្ស័យទី២ កម្លាំងជំនាញរក ឃើញចំនួន ១៥ដុំ ទម្ងន់ ១៥,៨គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿង ញៀនសុទ្ធ ១៥, ១០គីឡូក្រាម )សរុមានចំនួន២៧ដុំ ទម្ងន់សរុប ២៧,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀន សុទ្ធ ២៧,៣០គីឡូក្រាម)។

ក្រោយពីឃាត់ ខ្លួនជនសង្ស័យនិងវត្ថុតាង ខាងលើកម្លាំងជំនាញនៃ កម្លាំងស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បាននាំងវត្ថុតាងទៅ ធ្វើតេសបញ្ជាក់ឃើញថា ម្សៅក្រាមពណ៌សខាងលើ  ពិតជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ពិតប្រាកដមែន។

សមត្ថកិច្ចបានអោយ ដឹងទៀតថាជនសង្ស័យ ខាងលើនេះមានបំណង នាំគ្រឿងញៀនទាំងនេះ ទៅទីក្រុងម៉ានី ប្រទេសហ្វីលីពីន តាមជើងយន្តហោះ ហើរលេខ 5J-258 (REP-MNL)ដោយ មានការសម្របសម្រួល ពីលោកសំរិទ្ធសុខុន ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលា ដំបូងខេត្ត សៀមរាបនិងមានការ ត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាកពីកម្លាំង ប៉ុស្តិ៍ច្រកទ្វារអាកាសយាន ដ្ឋានអន្តរជាតិនិងមន្ត្រី ពាក់ព័ន្ធនៅក្នុង អាកាសយានដ្ឋានទើប ឈានដល់ការឃាត់ ខ្លួនជនសង្ស័យ បានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ រួមទាំងវត្ថុតាង គ្រឿងញៀន ទម្ងន់ ២៧,៣០គីឡូ ក្រាមត្រូវបានដកហូត និងឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នង ការដ្ឋាននគរបាល ខេត្តសៀមរាប  ដើម្បីបន្តនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *