(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា ការងារជាមួយនឹង ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុន ថ្មីប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនេះ សម្ដេចតេជោនាយក រដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះឯកឧត្តមអគ្គរាជ ទូតជប៉ុនប្រចាំ នៅកម្ពុជា និងបានអបអរសាទរចំពោះ ឯកឧត្តមដែល ត្រូវបានតែងតាំងជា អគ្គរាជទូតប្រចាំកម្ពុជា នៅពេលនេះ។
ឯកឧត្តម ឯកអគ្គរាជទូត ជប៉ុនក៏បាន ថ្លែងអំណរ គុណចំពោះ សម្ដេចតេជោដែល បានអនុញ្ញាត ឲ្យឯកឧត្តមបានជួប សំដែងការគួរសម នាពេលនេះ។ ជាពិសេស ឯកឧត្តមក៏បានថ្លែងអំណរ គុណចំពោះសម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាដែលបាន ចូលរួមរំលែកទុក្ខ ចំពោះប្រជាជនជប៉ុន ដែលគ្រោះដោយសារព្យុះ កាលពីពេលថ្មីៗកន្លងទៅនេះ។
លើសពី ឯកឧត្តមក៏បានថ្លែងអំណរ គុណចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះ ការយាងរបស់ព្រះ ករុណាព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហមុនី យាងចូលរួមក្នុងការ គ្រងរាជ្យថ្មីរបស់ ព្រះចៅអធិរាជរបស់ ប្រទេសជប៉ុនកាលពី ពេលថ្មីៗនេះ។
ឯកឧត្តម បានគូសបញ្ជាក់ ថាបច្ចុប្បន្ន ទំនាក់ទំនងភាគី រវាងកម្ពុជា និងជប៉ុនគឺមានទំ នាក់ទំនងល្អ។
ឯកឧត្តមបានគូស បញ្ជាក់ថាកន្លងមក កម្ពុជាបានឆ្លង កាត់នៅសង្រ្គាមស៊ីវិល ក៏ប៉ុន្តែពេលនេះ ឃើញថាកម្ពុជាមាន ការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។
ប្រទេសជប៉ុននៅ តែបន្តគាំទ្រដល់ ប្រទេសកម្ពុជា ជាពិសេសជំរុញ កិច្ចសហប្រតិបត្តិការទៅលើ ផ្នែកនយោបាយ សេដ្ឋកិច្ចវប្បធម៌ រួមទាំង វិស័យផ្សេងៗច្រើនទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថាសម្ដេចពិតជាអរគុណ ចំពោះប្រទេសជប៉ុន ដែលបានចូលរួមយ៉ាង សកម្មក្នុងការស្វែង រកសន្តិភាពសម្រាប់ប្រទេស កម្ពុជាក្នុងទសវត្សរ៍ទី ៨០ និងការចូលរួមថែ រក្សាសន្តិភាពក្នុងក្រប ខ័ណ្ឌអង្គការសហ ប្រជាជាតិកន្លងទៅនេះ។
សម្ដេចបានបន្តទៀត ថាកន្លងមកជប៉ុនក៏បាន ចូលរួមចំណែកក្នុងការ ផ្ដល់ជំនួយប្រទេសកម្ពុជា ដូចជាការកសាងនូវ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកក្នុងការ អភិវឌ្ឍនឹងធ្វើអោយកម្ពុជា រីកចម្រើនផងដែរ។
បច្ចុប្បន្ននេះទំនាក់ទំនង ទ្វេភាគីរវាងប្រទេសយើង ទាំងពីរមានដល់កម្រិតខ្ពស់ ពិសេសក្នុងកម្រិតដៃគូយុទ្ធសាស្ត្រ ដោយសារតែកន្លង មកមានការផ្លាស់ប្ដូរនៃ ថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ហើយលើសពីនេះទៅទៀត បច្ចុប្បន្នយើងមានការ ហោះហើរត្រង់ទៅមករវាង ប្រទេសទាំងពីរផងដែរ ដែលអាចជួយសម្រួល ដល់ការធ្វើដំណើរសម្រាប់ អ្នកវិនិយោគនិងភ្ញៀវ ទេសចរណ៍ផងដែរ។
សម្ដេចតេជោ ក៏បានបញ្ជាក់អំពីទំហំពាណិ ជ្ជកម្មរវាងប្រទេសទាំង ពីរមានការកើន ឡើងមានការកើន ឡើងជាលំដាប់ ហើយសម្តេចចង់បន្ត ឃើញទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងជប៉ុនមានការ កើនឡើងជាបន្តទៀត រួមទាំងការបណ្ដាក់ ទុនពីអ្នកវិនិយោគ ជប៉ុនមកកម្ពុជាផងដែរ។
សម្ដេចតេជោចង់ ឲ្យបង្កើនកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសយើងទាំង ពីរបន្ថែមទៀតជា ពិសេសលើការពង្រីក នូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេង ៗជាច្រើនទៀត។
សម្តេចបន្តទៀតថា កម្ពុជានឹងបន្តអនុវត្ត នូវនីតិរដ្ឋដើម្បីពង្រឹង ប្រជាធិបតេយ្យនៅ ក្នុងប្រទេសកម្ពុជា អ្វីដែលជាអាទិភាព របស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាគឺការរក្សាសន្តិភាពអោយ បានស្ថិតស្ថេរ ហើយដំណើរការលទ្ធិ ប្រជាធិបតេយ្យនេះនៅតែបន្ត។
លើសពីនេះទៀត សម្ដេចតេជោនាយក រដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរមតិជុំវិញ កិច្ចសហប្រតិបត្តិ ការលើអនុតំបន់ និងអន្តរជាតិជាពិសេស គឺពាក់ព័ន្ធធ្វើយ៉ាង ណាឱ្យប្រទេសយើងទាំង ពីរបង្កើននូវកិច្ចសហ ប្រតិបត្តិការនេះ បន្ថែមទៀត។
ជាពិសេសសម្ដេច បានស្វាគមន៍ចំពោះ ការអញ្ជើញយុវជនពី ប្រទេសកម្ពុជាទៅ ទស្សនកិច្ច ក៏ដូចជាសិក្សានៅ ប្រទេសជប៉ុនកន្លងទៅ ក៏ដូចជារយៈពេលខាងមុខទៀត។
ឯកឧត្តម ឯកអគ្គរាជទូជប៉ុន បានមានប្រសាសន៍ ពីអ្វីដែលជប៉ុននឹងបន្ត ជួយដល់កម្ពុជាជាបន្ត ទៀតជាពិសេសគឺពាក់ ព័ន្ធការវិនិយោគរបស់ ក្រុមហ៊ុនជប៉ុនមកកម្ពុជា ។
ឯកឧត្តមក៏មានប្រសាសន៍ ថាជប៉ុននឹងសកម្មភាព ដែលសហការជា មួយនឹងស៊ីម៉ាក់ ក្នុងការដោះមីននៅ កម្ពុជាផងដែរ ជប៉ុននឹងបន្តលើការផ្ដល់ ជំនួយលើវិស័យថាម ពលអគ្គិសនី និងធ្វើផែនការមេ សម្រាប់កំពង់ផែស្វ័យយ័ត ទឹកជ្រៅនៅខេត្តព្រះសីហនុ។
ហើយត្រង់ចំណុចនេះ សម្តេចតេជោបានមាន ប្រសាសន៍ថា ចង់ឲ្យជប៉ុនសម្រេច នូវផែនការមេនេះ ដើម្បីឲ្យទទួលបាន នូវភាពជោគជ័យ មានន័យថាធ្វើយ៉ាង ណាដើម្បីឲ្យកប៉ាល់ ធំៗនោះចុះចតដោយ ផ្ទាល់នៅកំពង់ផែទឹក ជ្រៅនេះតែម្ដង ដោយមិនចាំបាច់មាន ការផ្ទេរទៅតាម បណ្ដាប្រទេស ជិតខាងឡើយ៕