អាវុធហត្ថខេត្ត ព្រះសីហនុបញ្ជូន ជនសង្ស័យជន ជាតិចិន២នាក់ទៅ កាន់តុលាការ

(ខេត្តព្រះសីហនុ)៖ ជនសង្ស័យជន ជាតិចិន២នាក់ រួមទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹង ករណីកំហែងយក (រថយន្ត) ប្រព្រឹត្តិកាលពី វេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុម ០៧ ភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឃាត់ខ្លួនជន សង្ស័យបាននៅចំណុច យានដ្ឋានយីហោ “សាន យន្ត័” ស្ថិតភូមិ១ សង្កាត់០១  ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ដោយយោងតាម បណ្តឹងឈ្មោះ Peng Yon ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ បានប្តឹងមក សមត្ថកិច្ចជំនាញ និងរាយការណ៍ពី ភិនភាគរថយន្ត និងជនសង្ស័យ ទើប កម្លាំងជំនាញកំណត់ មុខសញ្ញា និងស្រាវជ្រាវឈាន ដល់ការឃាត់ខ្លួនជន សង្ស័យនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

១. ឈ្មោះ ស្រែ យូ ស៊ីន ( Zhao Yu Xin ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រង ស្រុកកំណើតប្រទេសចិន ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

២. ឈ្មោះ លី ជីន ស៊ីន ( Li Jin Sen ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បើកបរ ស្រុកកំណើតប្រទេសចិន បច្ចុប្បន្នស្នាក់ នៅសណ្ឋាគារ យ៉ាឌួលី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាង រួមមាន១. ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង២. រថយន្ដ ចំនួន ០១គ្រឿង ម៉ាក Hummer ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 2M-1177 ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *