(ប្រទេសថៃ)៖ មន្ទីសុខាភិបាលខេត្ត ប៉ាធុមថានីប្រទេស ថៃបានចេញសេចក្តី ប្រកាសស្វែងរក សាច់ញាតិពលករ ខ្មែរម្នាក់អោយមក ទទួលយកខ្លួនទៅ ស្រុកំណើតវិញក្រោយ ពីពលកររូបនេះ ត្រូវបានរងគ្រោះថ្នាក់ ចរាចរណ៍ត្រូវ រថភ្លើងបុក។
បច្ចុប្បន្នជនរងគ្រោះ រូបនេះកំពុងសម្រាក ព្យាបាលនៅក្នុង មន្ទីពេទ្យថាមសាត រ៉ាំងស៊ិត ខេត្តប៉ាធុមថានី ប្រទេសថៃ។
បើតាមលោក ប្រាក់ ភក្ត្រា ដែលជាពលខ្មែរ ធ្វើការនៅក្នុងប្រទេស ថៃដូចគ្នាបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ នេះជនរងគ្រោះ មានឈ្មោះ ឡម ណេត អាយុ ៣១ឆ្នាំ បានជួបគ្រោះថ្នាក់ ចរាចរណ៍ត្រូវរថភ្លើងបុក ដោយសារតែពលករ ខ្មែររូបនេះស្រវឹងស្រា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ហើយត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅ ក្នុងមន្ទីរពេទ្យថាមសាតរ៉ាំង ស៊ិតបច្ចុប្បន្នខាងមន្ទីពេទ្យ បានប្រកាសស្វែង រកសាច់ញាតិ ដើម្បីមកទទួលជន រងគ្រោះវិល ត្រឡប់ទៅ ប្រទេសកម្ពុជាវិញ ព្រោះជនរងគ្រោះ បានជាសះស្បើយហើយ។
លោកប្រាក់ ភក្ត្រា បានបញ្ជាក់ ទៀតដែរថា ក្រុមគ្រូពេទ្យថៃ និងរូបលោកផ្ទាល់ ពិបាកនៅក្នុង ការទំនាក់ទំនង ស្វែងរកសាច់ញាតិ ជនរងគ្រោះ ដោយសារ តែជនរងគ្រោះ មិនអាចនិយាយបាន ហើយគ្មានឯក សារបញ្ជាក់ទីលំនៅ មានតែឯកសារ ឈ្មោះនៅក្នុងប្រទេស ថៃតែប៉ុណ្ណោះ៕