ស្លាប់ពីរនាក់ក្នុង ឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរ រថយន្តបុក ម៉ូតូនៅលើកំណាត់ផ្លូវ ជាតិលេខ៣១

(ខេត្តកំពត)៖ មនុស្សពីរនាក់បាន ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុដោយសារ រថយន្តម៉ាកកូរ៉េ ពណ៌ខៀវបុកនិង ម៉ូតូសេ១២៥ នៅលើកំណាត់ផ្លូវ ជាតិលេខ៣១ ក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍ដ៏រន្ធត់ នេះបានកើតឡើងនៅ វេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្នាក់ ការគណបក្ស ស្រុកកំពង់ត្រាច ស្ថិតក្នុងភូមិបឹង ធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពព័ត៌ មាននៅកន្លែងកើត ហេតុបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ យ៉ាងរន្ធត់នេះ មុនដំបូងគឺគ្មាន អ្នកណាបានឃើញ ផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគេដឹងថា ម៉ូតូម៉ាកC125 ជិះគ្នាពីរនាក់ក្នុង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុ (មុខស្នាក់ការ គណបក្សស្រុក) ស្រាប់តែម៉ូតូជនរង គ្រោះត្រូវរថយន្ត មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ដែលបើកមក ពីទិសខាងកើត បុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ទាំងពីរនាក់ស្លាប់ភ្លាម ក្នុងថ្លុឈាមតែម្តង។

ទាក់ទិននឹងករណីគ្រោះ ថ្នាក់ចរាចរខាងលើ លោក សេង សុគន្ធចាត់ អធិការនគរបាល ស្រុកកំពង់ត្រាច បានឲ្យដឹងថា គ្រោះថ្នាក់នេះផ្តើម ដោយសារការបើកបរ ក្នុងល្បឿនលឿនហើយខ្វះ ការប្រុងប្រយ័ត្ន ទើបក្លាយជាសោកនា ដកម្មធ្ងន់ធ្ងរបែបនេះ។

លោកអធិការបាន បញ្ជាក់ឲ្យដឹងផងដែរថា ភាគីជនរងគ្រោះ ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពត 1K-7551 បើកបរដោយឈ្មោះ មែន តូង ភេទប្រុស អាយុ២៧ឆ្នាំ(ស្លាប់) នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច និងអ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះ ង៉ែត ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) នៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ដោយឡែករថយន្ត បង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ​ ពណ៌ខៀវ ពាក់ស្លាកលេខ ឆ-8806 ភព2 អ្នកបើកបរ គេចខ្លួនបាត់។

បច្ចុប្បន្នមធ្យោបាយ ពាក់ព័ន្ធសមត្ថកិច្ច បានយកទៅរក្សាទុកនៅ ក្នុងអធិការដ្ឋាននគរបាល ស្រុកដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្តឲ្យ ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់។

ចំណែកសពជន រងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ដកិច្ច ដឹកតាមរថយន្តដើម្បី ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *