(ខេត្តបន្ទាយមានជ័យ)៖ នគរបាលមេប៉ុស្តិ៍ស្តីទី នៅសង្កាត់ទឹកថ្លាម្នាក់ មានវិបត្តិក្នុងគ្រួសារយ៉ាង ជ្រៅមិនអាចដោះ ស្រាយបានដាច់ចិត្តបាញ់ សម្លាប់ខ្លួនឯងស្លាប់ ក្នងថ្លុកឈាមកាលពីវេលា ម៉ោងជាង៨យប់ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ប៊ូ រិទ្ធី ប្រុស ជាមេប៉ុស្តិ៍ស្តីទី សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យ ដឹងទៀតថាបើតាមការអះ អាងរបស់ប្រជាពលរដ្ឋ រស់នៅក្បែរនោះ បាន និយាយថាគ្រួសារមេប៉ុស្តិ៍ ស្តីទីនោះក្រោយពីការ ហើយមានកូន២នាក់ សុទ្ធតែប្រុសគ្រួ សារ នេះរស់នៅមិនចុះសំរុង និងគ្នាសោះឈ្លោះ ស្ទើររាល់ថ្ងៃអ្នកខ្លះ គេនិយាយថាប្តី ប្រច័ណ្ទ និង ប្រពន្ទខ្លាំងទើបរស់ នៅមិនចុះសំរុងនិងគ្នា។
នៅថ្ងៃកើតហេតុនោះ លោកនាយប៉ុស្តិ៍ស្តីតទី ចិត្តខ្លាំងរូបនេះ បានបើកឡានទៅ ដល់មុខផ្ទះ ឪពុក ម្តាយហើយ បាន ចុះពីលើឡានទៅ សួរម្តាយកំពុងអង្គុយ មុខផ្ទះថាប្រពន្ធ ខ្ញុំទៅណា ម្តាយ ដោយសារតែខ្លាច កូនបាញ់សន្លាប់ប្រពន្ធ ក៍និយាយបង្វែរដាន ស្របពេលនោះជនចិត្ត ខ្លាំងរូបនេះ បាននិយាយថាម៉ែឯង ចង់ឃើញខ្ញុំស្លាប់អត់ ម្តាយមិនងាកមើលនិង និយាយផង គាត់បានយកកាំភ្លើង ខ្លីបាញ់ខ្លួនឯងស្លាប់ នៅកន្លែងកើតហេតុ តែម្តងក្នុងពេលនោះ ម្តាយនិង ឪពុកមានការតក់ស្លុត យ៉ាងខ្លាំងដោយបាន ឃើញបានប្រុសជាទី ស្រឡាញ់បាញ់ខ្លួនឯង ហ៊ាន បាញ់ខ្លួនសម្លាប់ខ្លួនយ៉ាងដូច្នេះ។
ក្រោយពីកើតហេតុហើយ សមត្ថកិច្ចចំរុះចុះមកដល់ កន្លែងកើយហេតុធ្វើ កោសលវិច្ឆ័យហើយ ធ្វើ កំណត់ ហេតុបានប្រគល់សពទៅ ឲ្យក្រុមក្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ សពតែម្តង៕