(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ ទោអាត់ខែមស្នងការ នគរបាលខេត្ត បន្ទាយមាន ជ័យ អមដំណើរ ដោយស្នងការង មន្ត្រីនគរបាលក្រោម ឳវ៉ាទនៅព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០ ១៩នេះ បានចុះពង្រឹងសតិអារម្មណ៍ ដល់ប្រជាពលរដ្ឋនៅ ភូមិជាប់ព្រំដែនកម្ពុជា ថៃកុំឲ្យចាញ់ ការ ឃោសនាអូស ទាញរបស់ ក្រុម ទណ្ឌិតសម រង្សី និង ក្រុមឧន្ទាមក្រៅច្បាប់ ។
ក្នុងពិធីជួបប្រជាពល រដ្ឋនោះលោកអាត់ខែម ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ក្រើន រំ លឹកដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តបន្ទាយមានជ័យ ទាំងអស់កុំឲ្យទៅចូល រួមអមដំ ណើរ អតីតសកម្មជននិង មន្ត្រីគណបក្សសង្គ្រោះ ជាតិក្នុងការធ្វើមាតុភូមិ និវត្តន៍របស់ទណ្ឌិត សមរង្សី និងគូកនដែលមាន ទោសនិងត្រូវត្រៀម ចាប់ខ្លួនឲ្យសោះ នៅថ្ងៃទី៩ខែវិច្ឆិកា ខាងមុខ នេះប្រយ័ត្នជាប់ពាក់ព័ន្ធ មានទោសដល់ខ្លួន។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាក្នុងនោះ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ កងកំលាំងប្រ ដាប់ អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋត្រូវរិត ចំណងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងចូល រួមថែរក្សាបាននូវ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ឲ្យបាននូវ ការប៉ុនប៉ង ធ្វើ បដិវត្តពណ៌ផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ ដឹកនាំសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ពួកអគតិ អមិត្តណាមួយផងដែរ។
លោកឧត្តមសេនីយ៍ទោ អាត់ខែមបានបញ្ជាក់ឲ្យ ដឹងទៀតថាក្រោមការ ដឹកនាំដោយសម្តេចតេ ជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លង មកសម្តេចតេជោហ៊ុន សែនមានស្នាដៃជាច្រើន ក្នុងការក សាងជាតិរយះពេលជាង ៣០ឆ្នាំកន្លងមកបានជំរុញ ការអភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យ ជាពិសេសបាន ធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានការផ្លាស់ ប្តូររីកចម្រើនធូរ ធារជាលំដាប់ផងដែរ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យទាំង អស់ស្គាល់សម្តេច តេ ជោហ៊ុនសែននាយករដ្ឋមន្ត្រី ឲ្យបានច្បាស់សម្តេច គ្មានសញ្ជាតិ២ទេមិន រត់ទៅណាចោល ប្រ ជាជនមួយជំហ៊ានឡើយគឺ នៅរួមសុខរួមទុក្ខជាមួយប្រជា ពលរដ្ឋលុះថ្ងៃអវសាន្តជីវិត។
នៅបញ្ចប់កម្មពិធី លោឧត្តមសេនីយ៍ទោ អាត់ខែមបានចែក អំណោយជាអនុស្សាវរីយ៍ ជូនដល់ អ្នកចូលរួម ក្នុង១ម្នាក់ៗទទួល បានសារុង១ និងថវិកាមួយ ចំនួនផងដែរ៕