(ខេត្តពោធិ៍សាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនត្រាបុក និងម៉ូតូកងបីឥណ្ឌា បណ្តាល អោយមនុស្សម្នាក់ស្លាប់ នៅនិងកន្លែងនិង មនុស្ស២នាក់ទៀត បានរងរបួសធ្ងន់ ហេតុការណ៍នេះកើត ឡើងកាលពីព្រឹក ថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១០និង៣៥ នាទី នៅលើកបណ្តោយផ្លូ វជាតិលេខ៥ត្រង់ ចន្លោះគីឡូម៉ែត្រលេខ ១៦១និង១៦២ស្ថិត ក្នុង ភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរងគ្រោះទាំង៣នាក់ទី១ ឈ្មោះប៊ិន តក ភេទប្រុសអាយុ ៧៧ឆ្នាំជាជនជាតិ ខ្មែរបានស្លាប់ នៅនិងកន្លែង ទី២ឈ្មោះកែ ហៀង ភេទស្រីអាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជាប្រពន្ធ ជនរងគ្រោះខាង លើនិងទី៣ឈ្មោះ ប៊ិន សុខហៀង ភេទប្រុស អាយុ២ឆ្នាំ ជាជនជាតិ ខ្មែរត្រូវជា កូនបានរងរបួសធ្ងន់។
សមត្ថកិច្ចបានអោយដឹង ទៀតថាមុនពេលកើតហេតុ គេឃើញរថយន្តធុនត្រា មួយគ្រឿងព៌ណ ទឹក ប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២R៥៤៤៥ បើកបរក្នុងទិសទៅពីលិច ទៅកើតមកដល់ចំ ណុច កើតហេតុបានបុកម៉ូតូកង បីឥណ្ឌាមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ ទិសគ្នាបណ្តាល អោយ អ្នកបើកកងបីម្នាក់បានស្លា ប់ភ្លាមៗនៅនិងកន្លែង ព្រមទាំងអ្នករួមដំណើរ២នាក់ ទៀតបានរងរបួសធ្ងន់ ចំណែកអ្នកបើកបរ រថយន្តមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ស្រមោលតែម្តងទៅ។
ក្រោយពីកើតហេតុកម្លាំង សមត្ថកិច្ចប៉ុស្តិ៍បានចុះ មកដល់ទីតាំងកើត ហេតុនិង ធ្វើការវាស់វែង និងនាំយកវត្ថុតាងទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នា តាមច្បាប់នៅពេល ក្រោយ ។
ចំណែកជនរងគ្រោះ ត្រូវបានសត្ថកិច្ចបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យ រឺឯសាក សពក្រោយពី កម្លាំងជំនាញបាន ពិនិត្យរួចរាល់ហើយ ក៏ប្រគល់ឲ្យគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រ ពៃណី ៕