(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃអាទិត្យ១៤រោច ខែអស្សុច ឆ្នាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០១៩នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជា មួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច និងជាប្រធាន ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជាចុះ ជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី បើកពិធីប្រណាំង ទូកប្រពៃណី ខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ ២០១៩ នៅទន្លេវ៉ៃគោ (ទំនប់តាណេង) ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋស ភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ឯក ឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅខេត្តស្វាយរៀង ឯក ឧត្ដម លោកជំទាវ លោក លោកស្រី គណៈប្រតិភូយោធភូមិភាគទី៧កងពលលេខ ៥ កងទ័ពប្រ ជាជនវៀតណាម និងគណៈប្រតិភូ ខេត្តឡុងអានខេត្តតៃនីញ ឯកឧត្ដមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស បង ប្អូន កីឡាករ កីឡាការិនីប្រណាំង ទូកនឹងបងប្អូនប្រជាពល រដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង បានថ្លែងថា នៅឆ្នាំនេះមិនខុស ពីបណ្ដាឆ្នាំ កន្លង ទៅ នោះទេ ហើយក្នុងឆ្នាំ២០១៩នេះ ពិធីប្រណាំងទូក នៅខេត្តស្វាយរៀង មានការចូល រួមពីប្រតិភូ និងកីឡាករ កីឡាការិនីមកពីគ្រប់ បណ្ដារាជធានីខេត្តនៅ ទូទាំងប្រទេស ដោយមាន ទូក មកចូលរួម ប្រណាំងសរុប ចំនួន៥៤គ្រឿងមានកីឡាករ សរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៩៦នាក់ និងកីឡាករបម្រុង ២៨៧នាក់ និង មានប្រតិ ភូដឹក នាំទូក ២១២នាក់ រួមមាន ប្រភេទទូកប្រពៃណី ខ្នាតអន្តរជាតិ ចំណុះ២២នាក់ មាន ៤៤ គ្រឿង រួមមានទូកនៅ ក្នុងខេត្តស្វាយរៀង ១៤គ្រឿង ទូករបស់កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងកងរាជ អាវុធហត្ថ រាជធានី-ខេត្ត ២៦គ្រឿង ទូកខេត្តព្រៃវែង ១គ្រឿង ទូកខេត្តកណ្ដាល ១ គ្រឿង ទូករបស់កងពល តូចថ្មើរជើងលេខ ៥១ ខេត្តបន្ទាយមានជ័យ១គ្រឿង និងទូករបស់ រដ្ឋបាល ខេត្តព្រះវិហារ ១គ្រឿង។
ប្រភេទទូកក្ដារបីសន្លឹក ចំណុះ៣នាក់ មានចំនួន ១០គ្រឿង ក្នុងនោះ ប្រភេទទូកបុរស ៨គ្រឿង និងប្រភេទទូកនារី ២គ្រឿង រួមមាន ទូកក្នុងខេត្ត៤គ្រឿង ទូករបស់កងរាជអាវុធហត្ថ ខេត្ត កណ្ដាល ១គ្រឿង ទូករបស់សមាគម ទូកខេត្តកណ្ដាល ២គ្រឿង ទូកខេត្តបន្ទាយ មានជ័យ ១គ្រឿង និងទូករបស់ វត្តស្លាកែត ខេត្តកណ្ដាល ២គ្រឿង ។
ឯកឧត្តមអភិបាល ខេត្តបានបញ្ជាក់ថា តាងនាមគណៈកម្មការរៀប ចំពិធីប្រណាំងទូក ឆ្នាំ២០១ ៩ នៅខេត្តស្វាយរៀង មានជំនឿជាក់ យ៉ាងមុតមាំថា ក្រោមការសហការ ជួយរៀបចំលើការងារ បច្ចេកទេស ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តនឹង ធ្វើឲ្យពិធីប្រណាំងទូក នៅខេត្តស្វាយរៀង យើងឆ្នាំនេះប្រព្រឹត្តទៅបាន ដោយរលូន ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមានភាព សុក្រឹត្យ យុត្តិធម៌ សម្រាប់កីឡាករ កីឡាការិនីទូកទាំងអស់ និងសូមស្នើដល់ គណៈកម្មការគ្រប់ គ្រងទូក និងកីឡាករ កីឡាការិនី សូមខិតខំប្រឹងប្រែងយក អស់កម្លាំងកាយចិត្តបញ្ចេញ ឲ្យអស់ លទ្ធភាពដោយ ឈរលើស្មារតីមិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីទទួលបានលទ្ធ ផល ឈ្នះ -ឈ្នះទាំងអស់គ្នា ។