(ខេត្តសៀមរាប)៖ ឯកឧត្តម ទៀសីហាអភិបាល នៃអភិ បាល ខេត្តសៀមរាននិងជា ប្រធានកាកបាទ ក្រហមកម្ពុជា ប្រចាំងខេត្តសៀមរាមរាប បាននាំ យកថវិការចំនួន១ម៉ឺន ដុល្លាអាមេរិច ដែលជាថវិការផ្ទាល់ ខ្លួនរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដល់លោក ហួត មុន្នីពិសាខ អាយុ ៣៥ឆ្នាំ ជាមន្ត្រីនគរបាល ខេត្តសៀមរាប រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះ រលាកភ្លើងធ្ងន់ធ្ងរ ដោយការផ្ទុះហ្គាស កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវត្រលប់ ទៅបន្តសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យសបប្រាសិទ្ធ ខេត្តអ៊ូប៊ុន ប្រទេសថៃ។
ថវិកាទាំងនេះ ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម ទៀ សីហា ប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប យកទៅប្រគល់ ជូន ដោយ ផ្ទាល់នៅមន្ទីរពេទ្យ ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យស្ថាន ភាពរបួសរបស់ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ នេះ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំ ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរ សុខទុក្ខ និងក្ដីបារម្ភ បំផុតចំពោះ សុខភាពរបស់លោក ហ៊ួត មុន្នីពិសាខ។
ក្នុងពេលសាក សួរពីស្ថានភាពរបួស ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា បានសម្តែង នូវក្តីត្រេកអរ ព្រោះតាមការបញ្ជាក់ របស់វេជ្ជបណ្ឌិត និងអ្នករង គ្រោះផ្ទាល់ថាគាត់ បានធូរ ស្រាលច្រើនហើយ មិនយូរប៉ុន្មានទៀត ទេគាត់អាចវិល ត្រលប់ទៅផ្ទះ ភូមិស្រុក កំណើតវិញ ហើយ។
ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា ក៏បានជូនពរ និងលើកទឹកចិត្ត ដល់អ្នករងគ្រោះ ត្រូវ ជឿ ជាក់លើគ្រូពេទ្យ និងត្រូវខិតខំថែរក្សា បំប៉នសុខភាព ដើម្បីឆាប់បានជា សះស្បើយ ឡើង វិញ។
លោក ហ៊ួត មុន្នីពិសាខ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅបំផុត ចំពោះគុណធម៌ដ៏ ធំធេងរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល បានជួយសម្រាល ទុក្ខលំបាកដល់គ្រួសារ របស់លោកក្នុង គ្រាលំបាកនេះ។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងផ្តល់ អំណោយ ដល់លោក ហ៊ួត មុន្នីពិសាខ បានចំនួន ២លើករួចមកហើយ៕