ប្រទីបចំនួន៣៩មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុងចូលរួមលយនៅ ដងស្ទឹងសិរីសោភ័ណ ដើម្បីពិធីអប អរសាទរពិធី បុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ

(ខេត្តបន្ទាយមានជ័យ)៖ ឆ្នាំមុនមានប្រទីប២៤ ចូលរួមលយ តែឆ្នាំនេះខុសពីឆ្នាំ មុនដែលមានប្រទីប រហូតដល់ទៅចំនួន៣៩ មកពីគ្រប់មន្ទីរអង្គភាពស្រុក ក្រុងបានចូលរួម លយនៅតាមដងស្ទឹង សិរីសោភ័ណ ដើម្បីអបអរសាទរ ក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ ស្ថិតតាម ដងស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពល រដ្ឋមកចញលរួមទស្សនា កំសាន្តសប្បាយតាមចិត្ត។

លោកអ៊ុរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែនេះឆ្នាំនេះចាប់ ផ្តើមនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩តទៅដែលមានរយៈ ពេល១០ថ្ងៃហើយប្រទីបដែល ចូលរួមមាន៣៩ប្រទីប ១រដ្ឋបាល សាលាខេត្ត ២ស្នងការនគរបាល ខេត្ត៣កងរាជអាវុធហត្ថ ៤តំបន់ប្រតិបត្តិការសឹករងខេត្ត ៥មន្ទីរសុខាភិបាល ៦មន្ទីររៀបចំដែនដី៧មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថខេត្ត ៨មន្ទីរសាធារណៈការខេត្ត ៩មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត១០ មន្ទីរការងារបណ្តុះបណ្តាលខេត្ត១១ មន្ទីរធនធានទឹក ១២ សាខាធនាគារជាតិ១៣ មន្ទីរអប់រំខេត្ត ១៤មន្ទីរពាណិជ្ជកម្មខេត្ត ១៥មន្ទីរប្រៃសនីយ៍ខេត្ត ១៦មន្ទីរវប្បធម៍ខេត្ត១៧ មន្ទីរធម្មការខេត្ត ១៨មន្ទីរសង្គមកិច្ចខេត្ត ១៩មន្ទីរព៍ត័មានខេត្ត ២០មន្ទីរទេសចរណ៍ខេត្ត ២១មន្ទីររ៉ែនិងថាមពលខេត្ត ២២អគ្គីសនី១៩ ២៣មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត ២៤មន្ទីរឧស្សាហកម្មខេត្ត ២៥មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ២៦ពន្ធនាគារខេត្ត ២៧ មន្ទីរមុខងារសាធារណៈ ២៨មន្ទីរផែនការខេត្ត ២ មន្ទីរបរិស្ថានខេត្ត ៣០ មន្ទីរកិច្ចការនារី ៣១រដ្ឋបាល ក្រុងសិរីសោភ័ណ ៣២រដ្ឋបាលស្រុកមង្គលបូរី ៣៣ រដ្ឋបាលស្រុកព្រះនេត្រព្រះ ៣៤ រដ្ឋបាលស្រុលភ្នំស្រុក ៣៥រដ្ឋបាលស្រុកស្វាយចេក ៣៦ រដ្ឋបាលស្រុកថ្មពួក ៣៧ រដ្ឋបាលស្រុកអូជ្រៅ ៣៨ រដ្ឋបាលស្រុកម៉ឡៃ ៣៩រដ្ឋបាលក្រុងប៉ោយប៉ែត។

នៅពេលយប់ក៏មាន ប្រទីបរបស់ប្រជាពលរដ្ឋជាច្រើ នពាន់នាក់បានយកប្រទីប របស់ខ្លួនមកចូលរួម លយនៅដងស្ទឹង សិរីសោភ័ណនេះផងដែរ។

ជាមួយគ្នានេះ ដែរក៏បាន អាជ្ញាធរ និង សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ត្រូវបានយកចិត្តទុ កដាក់ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបាន ល្អ ដើម្បី ប្រជាពលរដ្ឋ និង ទេសចរណ៍បានមក សប្បាយរីករាយ នៅក្នុង ពិធីបុណ្យនេះផងដែរ។

ទន្ទឹមនឹងនេះដែរ លោកអ៊ុំរាត្រីបានធ្វើការអំពាវ នាវដល់បងប្អូនទាំងអស់ ដែលបានមកទស្សនា ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែនេះពេលយប់ នោះបើកបរត្រូវ ចេះគោរព ច្បាប់ ចរាចរណ៍ឲ្យបាន គ្រប់គ្នាជាសវាងឲ្យ ផុតពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសេចក្តីសុខគ្រប់ៗគ្នា។

លោកអ៊ុំរាត្រីក៏បាន សូមជូនពរបង ប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមាន ជ័យឲ្យជួបនិងតែ សេចក្តីសុខ សំណាងល្អ និង បាន សប្បាយរីករាយ នៅក្នុង ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែឲ្យបាន គ្រប់គ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *