បច្ច័យចំនួន១៦,៤៧០,០០០រៀលនិង៦,៩០០បាត និង៣៥៧ដុល្លាបានមកពីដង្ហែអង្គឋិនទានសាមគ្គីរបស់ពុទ្ធបរិស័រក្នុងក្រុងសិរីសោភ័ណយកទៅកសាងវត្តនិងផ្គត់ផ្គងលោកសង្ឃ

(ខេត្តបន្ទាយមានជ័យ)៖ ល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ពុទ្ធបរិស័រនៅក្រុង សិរីសោភ័ណជា ច្រើនរយនាក់បាន មូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តើមធ្វើបុណ្យកឋិនទាន សាមគ្គីមួយឡើងដើម្បី វេប្រគេនព្រះ សង្ឃដែលរងចាំព្រះ វស្សាអស់ត្រីមាស នៅក្នុងវត្តសមាធិផល ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ច័យ ដែលបានមកពីពុទ្ធ បរិស័រយកទៅកសាង ក្នុងវត្តនិងសំរាប់ផ្គត់ផ្គង់ ដល់ព្រះសង្ឃក្នុងវត្ត ដើម្បីជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

កម្មវិធីបុណ្យថ្ងៃ ទី២៨រសៀល ចំរើនព្រះបរិត្ត លុះនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ជួបជុំពុទ្ធ បរិស័ទញាតិមិត្ត ជិតឆ្ងាយក្រុងពលី និងមនស្សកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើន ព្រះបរិត្តនិងសម្តែង ធម៌ទេសនានៅវត្តសមា ធិផលលុះនៅថ្ងៃរសៀល អង្គឋិនទានសាមគ្គីនេះ ត្រូវបានដង្ហែទសិណ ៣ជុំវិហារវេបច្ច័យនិង បរិវ៉ាកឋិនទាំងអស់ វេប្រគេនព្រះសង្ឃជាកិច្ច បង្ហើយបុណ្យតែម្តង អង្គឋិនទាននេះ ប្រមូលបច្ច័យបានចំនួន ១៦,៤៧០,០០០ រៀលនិង៦,៩០០បាត និង៣៥៧ដុល្លា សំរាប់យកទៅ កសាងក្នុងវត្តនិងសំរាប់ផ្គត់ ផ្គង់លោកសង្ឃ ក្នុងវត្តផងដែរ។

ក្នុងនោះគណះកម្មាធិ ការអាចារ្យវត្តសមាធិ ផលបានប្រាប់ដល់ពុទ្ធ បរិស័ទទាំងអស់ដែល បានឯកច្ឆ័ន្ធ ផ្តើមធ្វើបុណ្យក ឋិនទានសាមគ្គីមួយ ឡើងដើម្បីវេប្រគេនព្រះ  សង្ឃនៅក្នុវវត្តសមាធិ ផលនេះថាបច្ច័ ចំនួន១៦,៤៧០, ០០០រៀលនិង៦,៩០០បាត និង៣៥៧ដុល្លាបានមក ពីដង្ហែអង្គឋិនទាន សាមគ្គី របស់ពុទ្ធបរិស័រ នោះនិងយកទៅកសាងក្នុង វត្តឲ្យចំគោលដៅមិន ឲ្យមានអធិករក្នុងវត្តជា ដាច់ខាតហើយបច្ច័យ ដែលបានមកពីពុទ្ធ បរិស័ទនេះត្រូវប្រើ ក្នុងចំណូលចំណាយ ឲ្យមានខ្ទង់ត្រឹមត្រូវ ផងដែរ ដើម្បីប្រែក្លាយទីវត្ត អារាមជាកន្លែងថ្នាល បណ្តុះបណ្តាលមនុស្ស ជំនាន់ក្រោយឲ្យក្លាយ ទៅជាធនធាន មនុស្សដែលជាតិ ត្រូវការចាំបាច់។

លោកអាចារ្យបានមាន ប្រសាន៍ក្នុងអង្គឋិនទាន នោះថារាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋមាន ចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី៤៣ហើយក្នុងនោះ កម្ពុជាមានបុណ្យព្រះ ពុទ្ធសាសនាជាច្រើនដូចជា មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សាជាដើម។

លោកអាចារ្យបាន បញ្ជាក់ទៀតថា បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ ណាស់ក្នុងវិស័យព្រះ ពុទ្ធសាសនាកាលណា ពុទ្ធបរិស័ទបានធ្វើបុណ្យ កឋិនទាននេះហើយអ្នកនោះ ជាតិមុខនិងក្លាយទៅជា  រូបសម្ផស្សស្អាត និងមានធនធានទ្រព្យ សម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។ ហើយបុណ្យនេះដែរ គេចាប់ផ្តើមធ្វើនៅថ្ងៃទី១រោច ខែអស្សុជដល់ដ្ងៃទី១៥កើតខែកក្តឹក ដែលមានរយៈ ពេល២៩ថ្ងៃដែលពុទ្ធ រិស័ទខ្មែរប្រារព្វធ្វើឡើង ដើម្បីបំពេញតំរូវការជាក់ ស្តែងរបស់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ កាលត្រីមាសនៅតាមទីវត្ត អារាមនានាក៏ដូចជាការរួម ចំណែកកសាងទីសេនាសនៈ និងសមិទ្ធផលក្នុង វត្តព្រមទាំងរួមចំណែក លើកកំពស់ការគោរព ប្រតិបត្តិព្រះពុទ្ធសានាដែល ជាសានា របស់រដ្ឋឲ្យបានថ្គុំថ្កើន រុងរឿងផងដែរ។

ហើយការធ្វើបុណ្យ កឋិនទាននេះជាបុណ្យ ក្នុងព្រះពុទ្ធសាសនាជា កាលទានដ៏វិសេសមួយ មានដែនកំណត់ពេល វេលាច្បាស់លាស់ពុំ មានចេះតែធ្វើនៅពេល ណាក៏បានតាមតែ ចិត្តនឹកឃើញនោះឡើយ។

បញ្ចប់កម្មពិធីបុណ្យ បានប្រគេនបច័្ចយ៤ព្រះ សង្ឃចំនួន៧២អង្គក្នុងមួយ អង្គទទួលបាន៣០ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *