បច្ច័យ៣៤០លានរៀល បានមកពីលោក ឧបនាយករដ្ឋ មន្ត្រីកែគឹមយ៉ាន លោកជំទាវម៉ៅ ម៉ាល័យ មន្ត្រីក្រោមឪវ៉ាទ ពុទ្ធបរិស័ទបានដង្ហែ បុណ្យកឋិនទានយក មកកសាងក្នុងវត្ត និងផ្គត់ផ្គង់ដល់ ព្រះសង្ឃ

(ខេត្តបន្ទាយមានជ័យ)៖ អង្គឋិនទានរបស់លោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធាន ក្រុមការងារចុះ ជួយខេត្តបន្ទាយមានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ា ប្រធានកិត្តិយស សមាគមន៍នារីដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យ អមដំណើរដោយ មន្ត្រីជាន់ខ្ពស់ និងពុទ្ធបរិស័រជា ច្រើនរយនាក់បាន ដង្ហែបុណ្យកឋិនទាន មួយឡើងដើម្បីវេប្រគេនព្រះសង្ឃដែលរងចាំ ព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមាន ជ័យប្របច្ច័យបាន៣៤០ លានរៀលយកទៅ កសាងក្នុងវត្តនិងសំរាប់ ផ្គត់ផ្គង់ដល់ព្រះសង្ឃក្នុង វត្តដើម្បីជាប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

កម្មវិធីបុណ្យថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅភ្នំពេញវេលាម៉ោង ៣រសៀលជួបជុំពុទ្ធ បរិស័រនៅភូមិគ្រឹះលោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធាន លោកជំទាវ ម៉ៅ ម៉ាល័យជួបជុំពុទ្ធ បរិស័ទញាតិមិត្តជិត ឆ្ងាយក្រុងពលី និងមនស្សកា ព្រះរតនត្រ័យ សមាទានសីលនិមន្ត ព្រះសង្ឃចម្រើនព្រះ បរិត្តនិងសម្តែង ធម៌ទេសនាលុះព្រឹក ឡើងថ្ងៃទី៣០ ខែតុលា អង្គឋិនទាន សាមគ្គីនេះត្រូវបានដង្ហែ ទសិណ៣ជុំវិហារវេ បច្ច័យនិងបរិវ៉ាកឋិន ទាំងអស់ប្រគេនព្រះ សង្ឃជាកិច្ចបង្ហើយបុណ្យ តែម្តងអង្គឋិនទាន នេះប្រមូលបច្ច័យ បានចំនួន៣៤០លានរៀល សំរាប់យកទៅកសាង ក្នុងវត្តនិងសំរាប់ផ្គត់ផ្គង់ លោកសង្ឃក្នុងវត្តផងដែរ។

ក្នុងនោះគណះកម្មាធិ ការអាចារ្យវត្តស្វាយចាស់ បានប្រាប់ថាថវិកា៣៤០លាន រៀលនេះនិងយកទៅក សាងក្នុងវត្តឲ្យចំគោលដៅមិន ឲ្យមានអធិករក្នុងវត្តជា ដាច់ខាតហើយបច្ច័យដែល បានមកពីលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន លោកជំទាវម៉ៅម៉ាល័យ នេះត្រូវប្រើក្នុងចំណូល ចំណាយឲ្យមានខ្ទង់ត្រឹមត្រូវ ផងដែរដើម្បីប្រែក្លាយ ទីវត្តអារាមជាកន្លែងថ្នាល បណ្តុះបណ្តាលមនុស្ស ជំនាន់ក្រោយឲ្យក្លាយ ទៅជាធនធានមនុស្ស ដែលជាតិត្រូវការចាំបាច់។

លោកអាចារ្យបានមានប្រសាន៍ ក្នុងអង្គឋិនទាននោះថារាជ រដ្ឋាភិបាលកម្ពុជាចាត់ ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានចែងក្នុងច្បាប់រដ្ឋ ធម្មនុញ្ញក្នុងមាត្រាទី៤៣ ហើយក្នុងនោះកម្ពុជាមាន បុណ្យព្រះពុទ្ធសាសនា ជាច្រើនដូចជា មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សាជាដើម។

លោកអាចារ្យបាន បញ្ជាក់ទៀតថា បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ ណាស់ក្នុងវិស័យព្រះ ពុទ្ធសាសនាកាល ណាពុទ្ធបរិស័ទបានធ្វើ បុណ្យកឋិនទាននេះហើយ អ្នកនោះជាតិមុខនិង ក្លាយទៅជា រូបសម្ផស្សស្អាត និងមានធនធាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។

ហើយបុណ្យនេះ ដែរគេចាប់ផ្តើមធ្វើ នៅថ្ងៃទី១រោច ខែអស្សុជដល់ដ្ងៃទី១៥ កើតខែកក្តឹកដែលមានរយៈ ពេល២៩ថ្ងៃដែលពុទ្ធរិស័ទ ខ្មែរប្រារព្វធ្វើឡើងដើម្បី បំពេញតំរូវការជាក់ស្តែង របស់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់កាល ត្រីមាសនៅតាមទីវត្ត អារាមនានាក៏ដូចជា ការរួមចំណែកកសាងទី សេនាសនៈនិងសមិទ្ធផល ក្នុងវត្តព្រមទាំងរួមចំណែក លើកកំពស់ការគោរព ប្រតិបត្តិព្រះពុទ្ធសានា ដែលជាសានារបស់រដ្ឋឲ្យបាន ថ្គុំថ្កើនរុងរឿងផងដែរ។

ហើយការធ្វើបុណ្យកឋិនទាន នេះជាបុណ្យក្នុងព្រះពុទ្ធ សាសនាជាកាលទានដ៏ វិសេសមួយមានដែន កំណត់ពេលវេលា ច្បាស់លាស់ពុំមានចេះ តែធ្វើនៅពេលណាក៏បាន តាមតែចិត្តនឹក ឃើញនោះឡើយ។

បញ្ចប់កម្មពិធីបុណ្យ លោកឧបនាយករដ្ឋ មន្ត្រីកែគឹមយ៉ានបានធ្វើ ការផ្តាំផ្ញើរដល់ពុទ្ធបរិស័រ និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុង ខេត្តបន្ទាយមានជ័យ កុំឲ្យចាញ់ការឃោសនា អូសទាញរបស់ ក្រុម ទណ្ឌិតសម រង្សី និង ក្រុមឧន្ទាមក្រៅច្បាប់ កុំឲ្យទៅចូលរួមអមដំណើរ អតីតសកម្មជននិង មន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើមាតុភូមិ និវត្តន៍របស់ទណ្ឌិត សមរង្សី និងគូកនដែលមាន ទោសនិងត្រូវត្រៀម ចាប់ខ្លួនឲ្យសោះ នៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ នេះប្រយ័ត្នជាប់ពាក់ព័ន្ធ មានទោសដល់ខ្លួនឯង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *