កិច្ចប្រជុំពេញអង្គគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត

(ខេត្តកំពត)៖នៅរសៀល ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំពេញ អង្គគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត ដោយមានការ អញ្ជើញចូលរួមពី សមាជិក សមាជិ កា គណៈកម្មាធិការសាខា ប្រធានគណៈកម្មា ធិការអនុសាខា ក្រុង-ស្រុក សរុបចំនួន ៣២នាក់ នៅសាលប្រជុំក្រុម ប្រឹក្សាសាលាខេត្ត។

កិច្ចប្រជុំនេះបានពិនិត្យនិង ពិភាក្សាលើរបៀបវារៈដូចខាងក្រោម ពិនិត្យនិងពិភាក្សាលើ សេចក្តីព្រៀង ស្តីពីការរៀបចំនិងការ ប្រព្រឹត្តិទៅរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត អាណត្តិទី៥ (២០១៩-២០២៥) ។

យោងតាមលិខិតលេខ ១០៤ កក្រក.ធធ.ចត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្តីពីការផ្តល់ការងារ ក្នុងមុខតំណែង លោក មុំ ក្រឹង ជានាយកសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត។

នៅក្នុងកិច្ចប្រជុំ លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានជំរុញ ដល់សមាជិក សមាជិកា គណៈកម្មការសាខា អនុសាខាកាកបាទ ក្រហម ក្រុង ស្រុក ត្រូវបន្តការយកចិត្តទុក ដាក់ខ្ពស់ដល់ប្រជាពល រដ្ឋដែលកំពុងជួបបញ្ហាលំបាក ពិសេសជនងាយ រងគ្រោះគ្រប់ ប្រភេទនៅគ្រប់មូល ដ្ឋាននៃខេត្តកំពត ដោយគ្មានរើស អើងពូជសាសន៍ ពណ៌សម្បុរ និងមិនប្រកាន់និន្នាការ នយោបាយណាឡើយ គឺធ្វើយ៉ាងណាត្រូវ ជួយសង្គ្រោះដល់ពួកគាត់ ឲ្យបានទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *