(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីអបអរ សាទខួបលើកទី១៥ នៃព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជារាស្ត្រខ្មែរ។
ក្នុងពិធីនេះ មានការអញ្ជើញចូល រួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប លោក លោកស្រី សមាជិកាក្រុម ប្រឹក្សាខេត្ត លោក លោកស្រីអភិបាល រងខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនគ្រប់ប្រភេទ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ក្នុងតំបន់ខេត្តកែប។
នាឱកាសនោះ លោក កែន សត្ថា អភិបាលខេត្ត និងលោកអភិបាលរងខេត្ត រួមជាមួយថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញ ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោ ត្តម សីហមនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អភិបាលខេត្ត តំណាងថ្នាក់ដឹក នាំខេត្ត ក្រុង ស្រុក ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រ ជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិត ថ្វាយព្រះពរ និងបានសម្តែងភក្ដីភាព ចំពោះព្រះមហាករុណា ទិគុណដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួង សួង ដល់គុណព្រះ រតនត្រៃយ៍ កែវទាំងបី វត្ថុសក្ដិសិទ្ធិ ក្នុងលោក បារមីទេវតា រក្សាស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ សូមជួយប្រសិទ្ធ ពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរ ថ្វាយព្រះករុណាជាម្ចាស់ ជីវិតតម្កល់លើត្បូង សូមឲ្យមានព្រះរាជ សុខភាពល្អបរិបូណ៍ ពព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរ ជាងរយព្រះវស្សា គង់ប្រថាប់ ក្នុងព្រះបរមសិរី រាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តតរៀងទៅ។
សូមរម្លឹកថា ព្រះករុណាព្រះ បាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រងរាជ សម្បត្តិ នៅថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០០៤ ហើយនៅឆ្នាំ ២០១៩នេះ ជាខួបលើកទី១៥ ក្នុងពេលដែលព្រះអង្គគ្រងរាជសម្បត្តិ ព្រះអង្គបានបានបំ ពេញនូវព្រះរាជសកម្ម ភាពជាច្រើន សម្រាប់ជា ប្រយោជន៍ដល់ប្រជានុរាស្ត្រ និងសង្គមជាតិ ខ្មែរទាំងមូល៕