បុរសម្នាក់រងរបួសធ្ងន់ដោយ សាររថយន្តរបស់ជន ជាតិតៃវ៉ាន់បុកម៉ូតូ នៅលើកំណាត់ផ្លូវ ជាតិលេខ៣

(ខេត្តកំពត)៖ បុរសម្នាក់បាររងរបួសយ៉ាងដំណំ ដោយសារជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ នៅលើកំណាត់ ផ្លូវជាតិលេខ៣ កំពត-វាលរេញ ក្នុងទិសដៅស្របគ្នា។

ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង១៣និង ៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ(១៥០-១៥១) ត្រង់ចំណុចផ្លូវបំ បែកចូលអាហា រដ្ឋានអូរដឹម ស្ថិតក្និងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ទាក់ទិននឹងករណីគ្រោះ ថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា មុនដំបូងមានរថយន្ត មួយគ្រឿងម៉ាកCRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-7084 បើកដោយឈ្មោះ SU CHANG KENG ភេទប្រុស ឆ្នាំកំណើត 02/08/1959 ជនជាតិតៃវ៉ាន់ ស្នាក់នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បើកបរក្នុងទិស ដៅពីត្បូងទៅជើង​ លុះទៅដល់ត្រង់ចំណុច ខាងលើបានបត់ ឆ្វេងក៏បានប៉ះជាមួយ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-6584 បើកបរដោយឈ្មោះ ខុន គា ភេទប្រុស អាយុ26ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ជនរងគ្រោះបើកបរក្នុងទិស ដៅពីត្បូងទៅជើងបណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្នជនរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តកំពត ចំណែកវត្ថុតាង សមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងកំពត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *