(ខេត្តកំពត)៖ យោងតាមប្រភពព័ត មានពីសមត្ថកិច្ចនៃអធិ ការដ្ឋាននគរបាលស្រុក ឈូកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៥នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍បង្ក ឡើងរវាង ម៉ូតូនិងម៉ូតូ បញ្ច្រាស់ទិសគ្នា ពីជើងទៅត្បូង លើផ្លូវឈូក ជុំគិរី ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ១ .២ ស្ថិតក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក បណ្តាលឲ្យអ្នក បើកបរទាំងសងខាង រងរបួសដូចគ្នា។
ប្រភពដដែលបាន បញ្ជាក់ទៀតថា ហេតុការណ៍នេះមុន ដំបូងមានម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1O-1086 អ្នកបើកបរ ដោយឈ្មោះ វ៉ាន់ ឡូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត ហើយអ្នកបើកបរនេះ មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មើលក្រោយ បានបើកបរមកពីទិស ខាងជើងពេលមកដល់ ចំណុចកើតហេតុខាងលើ បានវ៉ាម៉ូតូមួយគ្រឿង ដែលបើកបរស្របទិសគ្នា ទើបជ្រុលទៅបុកម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9942 ដែលបើកមកពី ទិសខាងត្បូង បើកបរដោយឈ្មោះ ញឹម ស្រី ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បណ្ដាលឲ្យរងរបួសបាក់កជើងខាងឆ្វេងនិងម៉ូតូខូចខាតធ្ងន់ធ្ងរ។
បច្ចុប្បន្នអ្នករងរបួសត្រូវ បានដឹកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ទ សមត្ថកិច្ចបានយកទៅរក្សា ទុកនៅក្នុងអធិការដ្ឋានន គរបាលស្រុកឈូក សម្រាប់ធ្វើការដោះ ស្រាយគ្នាជាក្រោយ៕