លោកឧត្តមសេនីយ៍ត្រី ផេង ធី មេបញ្ជាការរងកង ពលតូចថ្មើរជើងលេខ ៥៣ បានអញ្ជើញចូលរួមបុណ្យសព លោកនាយចំណង់ ឃុត ចូច…

(ខេត្តបាត់ដំបង)៖ នាយក្រុម ២ កងអនុសេនាតូច DKZ កងអនុសេនាធំគាំទ្រ វរសេនាតូចថ្មើរជើង លេខ៥៣៣ កងពលតូចថ្មើរ ជើងលេខ៥៣ ដែលបានទទួល មណ:ភាព នៅមន្ទីពេទ្យយោធ ភូមិភាគទី៥ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។ហើយដែលពិធីបុណ្យ នេះបានធ្វើឡើងនៅ គេហដ្ឋាននៃសព ស្ថិតនៅភូមិ ស្ពានយោល ឃុំ ជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

គួរំលឹកផងដែរថា លោកនាយចំណង់ ឃុត ចូច បានជួបគ្រោះថ្នាក់ ចរាចរកាលពីវេលាម៉ោង ០២:៣៥នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្នុងចំណុច គីឡូម៉ែតលេខ៩ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលជាគោលដៅ របស់លោកកំពង់ បំពេញបេសកកម្ម ការពារសន្តិសុខ ជូនជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ ក៍បានមាន ប្រសាសន៍ផងដែរថា ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង កងពល ក៍ដូចជាមេបញ្ជាការ មេបញ្ជាការង និងយោធិនទាំងអស់ របស់វរសេនាតូចថ្មើរ ជើងលេខ៥៣៣ ពិតជាមានការសោក ស្តាយចំពោះ លោកនាយចំណង់ដែល បានពលីជីវិតក្នុងបុព្វ ហេតុជាតិមាតុភូមិ ដែលពេញមួយ ជីវិតរបស់លោកបាន លះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើ និងការពារសុខ សន្តិភាពជូនជាតិ  ជាពិសេសការពារ ព្រះមហាក្សត្រ ការពាររាជដ្ឋាភិបាល ស្របច្បាប់ និងក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការរង ប្រត្តិភូអមដំណើរ និងយោធិនរបស់ វរសេនាតូចថ្មើរជើងលេខ៥៣៣ ក៍បានអញ្ជើញ គោរពវិញ្ញាណខ័ណ្ឌ និងបំពាក់ឋាន្តន រសក្តិជាកិច្ចបច្ឆាមរណ: ព្រម ទាំងមានការប្រគល់ ថវិកាមិត្តជួយមិត្ត របស់យោធភូមិភាគទី៥ និងថវិការបស់អង្គភាព វរសេនាតូចថ្មើរជើង លេខ៥៣៣ រួមទាំងអង្ក និងសម្ភារ:មួយចំនួនទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *