កម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកកៀនស្វាយបង្ក្រាប គ្រឿងញៀននិងឃាត់ខ្លួន ជនសង្ស័យ០២នាក់

(ខេត្តកណ្តាល)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃកង រាជអាវុធហត្ថស្រុកៀន ស្វាយសហការ ជាមួយកម្លាំងកងរាជ អាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន ២នាក់កាលពីរសៀលថ្ងៃ ទី២៨ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១៤និង១០នាទី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំស្រុកកៀន ស្វាយខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះមាសវាសនា ភេទប្រុសអាយុ៣១ឆ្នាំ មានមុខរបរមិនពិត ប្រាកដត្រូវជាម្ចាស់ផ្ទះទី២ ឈ្មោះធឿនឌីណាភេទប្រុស អាយុ២០ឆ្នាំមានមុខរបរមិន ពិតប្រាកដអ្នកទាំង២រស់ នៅក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំស្រុក កៀនស្វាយខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹង ទៀតថាក្រោយពីឃាត់ជន សង្ស័យខាងលើកម្លាំងជំនាញ ឆែកឆេររកឃើញវត្ថុ តាងរួមមានម្សៅ ក្រាមពណ៏សថ្លាសង្ស័យ ជាសារធាតុញៀនប្រភេទ យ៉ាម៉ាទឹកកកចំនួន១១ កញ្ចប់តូច ដាវដែក០២ ប្រាក់ចំនួន ៣៦៥០០រៀលនិង ឧបរកណ៍ ប្រើប្រាស់នឹងវេច ខ្ចប់មួយចំនួន។

លោកវរសេនីយ៍ត្រី អ៊ួន សុផាត មេបញ្ចាការមូលដ្ឋាន កងរាជអាវុធត្ថស្រុក កៀនស្វាយបានប្រាប់ដឹងថា  ការចុះបង្ក្រាបករណីគ្រឿងញៀន ខាងលើនេះគឺទទួលបាន សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថាទីតាំង ខាងលើមានការចែក ចាយនិងប្រើប្រាស់គ្រឿង ញៀនក្រោយពីទទួលបាន ព័ត៌មានភ្លាមកម្លាំងរបស់ លោកបានទៅដល់និងឃាត់ ខ្លួជនសង្ស័យឆែកឆេរ រកឃើញគ្រឿងញៀន ដូចប្រជាពលរដ្ឋរាយ ការពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបានកម្លាំង ជំនាញមូលដ្ឋានកងរាជ អាវុធហត្ថស្រុកកៀនស្វាយ ក្រោយពីសាកសួរនិង កសាងសុំនុំរឿងបញ្ជូន ទៅកាន់ការរដ្ឋានកង រាជអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *