(ភ្នំពេញ)៖ ពិតជាមើលមិនដឹងនឹក ស្មានមិនដល់មែន ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹងដូចបានឃើញ ចំណងអាពាហ៏ពិពាហ៏ ឥតខាន់ស្លារបស់គ្រួសារ នាយ ក្រិន ដែលតារាកំប្លែងរាង តូចល្អិតដ៏ល្បីឈ្មោះ និងតែងតែ ប្រិយមិត្តសសើរ គ្រប់គ្នាថានាយក្រិនបាន ប្រពន្ធនារីស្រស់ស្អាត ម្នាក់កាលពី៦ឆ្នាំមុន។
និងបានរួមរស់ជាមួយ គ្នាយ៉ាងផ្អែមល្ហែម រហូតមានកូនប្រុស ស្រីបីនាក់ ចុងក្រោយស្រាប់តែ ល្វីងជូចត់រកលេខដាក់គ្មាន។
ទន្ទឹមនិងនោះ នាយក្រិន បានទម្លាយរឿង ប្រពន្ធខ្លួន មានប្រុសថ្មី រហូតរត់ចោលលោក និងកូនបង្កឲ្យមានការភ្ញាក់ផ្អើល ពេញនៅក្នុងបណ្តាសង្គម។
ហើយនៅព្រលប់ ថ្ងៃទី៣០ខែតុលាឆ្នាំ ២០១៩នេះនាយ ក្រិន បានថ្លែងប្រាប់អ្នក សារព័ត៌មានក្នុងស្រុកថា ខ្ញុំពិតជាហួស ចិត្តខ្លាំងណាស់ ចំពោះទង្វើរបស់ប្រពន្ធខ្ញុំ ដែលបានបោះបង់ កូនទាំងបីនាក់ ព្រោះមានប្រុសថ្មី ហើយនាយជាអ្នក ទទួលបន្ទុកដើរតួជាម្តាយ ផងនិងដើរតួជាឪពុកផង ដែលខណៈពេលនេះអាជីវកម្ម បើកហាងរបស់នាយ ក៍បរាជ័យ! រីឯសិល្បះក៍គេលែង សូវហៅសម្ដែងទៀត! ហើយប្រពន្ធក៍មានប្រុស រត់ទៅបាត់ ពិតជាស្មុគស្មាញណាស់។
នាយក្រិនថា កន្លងមកខ្ញុំបានប្រាប់ និងហាមប្រពន្ធច្រើន លើកច្រើនសា ចំពោះទំនាក់ទំនង ជាមួយប្រុស និងការលេង ហ្វេកប៊ុកទាក់ទងគ្នា!។
ពោលគឺ ប្រពន្ធខ្លួនបានឆាត ទាក់ទងជាមួយ ប្រុសថ្មីរហូត លុះពេលលោក ទាន់ញឹកញាប់នាង អៀនខ្មាស់ ក៍សម្រេចដើរ ចេញពីនាយតែម្ដង!។
នាយបានបញ្ជាក់ថា ពេលបែកគ្នាដំបូង នាងបានទាមទារ យកកូនដែរ ប៉ុន្តែនាយមិនអោយ ។
ព្រោះថាខ្លួនមានប្រុសហើយ ចង់យកកូនទៅធ្វើអ្វី? ចុះបើគិតដល់កូនម្ដេចបានធ្វើបែបនេះ?។
នាយបានបញ្ជាក់បន្ថែមទៀតថា ចំពោះការ រកាំរកុះឈ្លោះ គ្នានេះមានរយៈពេលជាង២ខែមកហើយ ។
ពីមុនលោកចេះ តែហាមប្រពន្ធថា កុំអោយលេចឮនាំ ខ្មាស់គេនិងលាក់ បាំងរហូត ប៉ុន្តែហាមមិនស្ដាប់សោះ! រហូតទ្រាំមិនបានទើប នាយ សម្រេចទម្លាយរឿង អាស្រូវក្នុងគ្រួសារ បែបនេះទៅ!។
តារាកំប្លែង មាឌតូចល្អិត រូបនេះបានសម្ដែង ការសោកស្ដាយ ជាខ្លាំងដោយស្រណោះ សោកសៅសង្វែគ ចំពោះប្រពន្ធដែល រត់ចោលខ្លួននិងកូននៅ តូចដែលពួកគាត់នៅមិន ទាន់ដឹងក្តីនៅឡើយ។
លោកបន្តរថា ដោយហេតុផលថា អាណិតកូនប្រុស ស្រីទាំង៣នាក់ ហើយនាយជា អ្នកទទួលបន្ទុកចិញ្ចឹមកូនទាំងអស់ បើទោះបីជានាងបាន រត់ចោលគ្រួសារ ហើយអាជីវកម្មបើក ហាងមិនជោគជ័យ រីឯសិល្បៈក៍មិន មានអ្នកហៅសម្ដែង ក៍នាយនៅតែស៊ូ រស់ដើម្បីកូនៗជាទីស្រលាញ់។
ក្នុងពេលនោះនាយ ក៍បានថ្លែងអំណរអរគុណ ចំពោះម្ចាស់ដី ដែលនាយបើកហាង ព្រោះគេអនុគ្រោះកុងត្រាឲ្យនាយ រហូតដល់៣ខែ ខណៈគេយល់ឃើញថា នាយរកស៊ីខាតឡុងចុង៕