(ប្រទេសថៃ)៖ សាកសពពលករខ្មែរម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់យ៉ាងអាណោចអាធ៌ម ក្នុងចំការ ដើមព្រេងខ្យល់ មួយកន្លែងកាលពីព្រឹក ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ ស្ថិតក្នុងភូមិ១២ឃុំថាតាក់កៀប ស្រុកថាតាក់កៀប ខេត្តសាក់ស៊ឹងសៅ ប្រទេសថៃ។
បើយោងតាមរបាយការសមត្ថិច្ច ថៃបានអោយដឹថាសាក សពពលករខ្មែរនេះមានឈ្មោះ អាតសុកភេទប្រុសអាយុ២៩ ឆ្នាំកាន់លិខិតឆ្លងដែន ធ្វើការលេខ ០៤៣៤០១១ មានស្រុកកំណើតរស់ នៅក្នុដខេត្តព្រៃវែង។
បើយោងតាមប្រភពពីកន្លែង កើតហេតុបានអោយ ដឹងថានៅចំណុចទីតាំង កន្លែងកើតហេតុខាង លើនេះមានពលក ខ្មែរចូលមកធ្វើការ ដាំដើមនិកាប់ព្រេង ខ្យល់មានគ្នាចំនួន៨នាក់ ក្នុងនោះមានក្មេងចំនួន២នាក់ និងស្នាក់នៅក្នុងខ្ទប ក្នុងចំការដើមព្រេងខ្យល់ ផងដែរ។
ករណីរពលករខ្មែរស្លាប់ នេះបើតាមការសង្ស័យ ពីកម្លាំងជំនាញសមត្ថកិច្ច ថៃបានអោយដឹងសពជនរងគ្រោះអាចត្រូវសត្វដំរីជាន់ ស្លាប់បាត់បងជីវិតពី ព្រោះខ្ទមដែលជនរង គ្រោះស្នាក់នៅក៏ត្រូដាន ជើងសត្វដំរីជាន់ខ្ទេចខ្ទីផងដែរ។
បច្ចុប្បន្នសាកសពជន រងគ្រោះពលករខ្មែរត្រូវ បានសមត្ថកិច្ចថៃបញ្ជូន យកទៅរក្សាទុកនៅ មន្ទីរពេទ្យថាតាក់កៀប ក្នុងខេត្តសាក់ស៊ឹងសៅ ដើម្បីធ្វើការកោសល្យ វិច្ច័យបន្តរទៅតាមនីតិវិធី។ ប្រភពថៃ