ស្តង់តាំងពិព័រណ៍ ភូមិមួយ​ ផលិតមួយដាក់លក់ នៅសួនមានជ័យ​ចំនួន៥ថ្ងៃ មានស្តង់១៥៥ត្រូវបាន បញ្ចប់ដោយជោគជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ការដាក់តាំងពិព័រណ៍ភូមិមួយ​ ផលិតផលមួយក្នុង ឱកាសអបអរសាទរពិធី បុណ្យប្រណាំងទូក អកអំបុក និងសំពះព្រះខែ ដែលមានរយះពេល៥ថ្ងៃនោះ ដែលមានស្តង់សរុបចំនួន ១៥៥ស្តង់ក្នុងនោះមាន ស្តង់ផលិតផលខ្មែរចំនួន៣៥ស្តង់​ និងស្តង់សម្រាប់លក់ ផលិតផលទូទៅមាន ចំនួន១២០ស្តង់ដាក់លក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះត្រូវបាន បញ្ចប់ការលក់នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៩នេះ ហើយដោយជោគជ័យ ស្ថិតនៅសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  លោកហឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកប៉ុកឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនទៀត។

ក្នុងនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា យប់នេះលោកសប្បាយចិត្ត ណាស់ដែលបានចូលរួមពិធី តាំងពិព៌ណពាណិជ្ជកម្ម ភូមិមួយផលិតផលមួយ ដែលមានអាជីវករថៃ ខ្មែរ ដាក់ឥវ៉ាន់លក់ក្នុងស្តង់មាន ចំនួន១៥៥ស្តង់បានបង្ហាញពី ភូមិមួយផលិតផលមួយ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមានកិច្ចសហការពី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធក្នុងនោះ បានដំណើរការតាំងពិព័ណ ភូមិមួហផលិតផលមួយនេះ ប្រព្រឹត្តិទៅបានដោយ ជោគជ័យដោយមានការ ចូលរួមហការពីភាគីកម្ពុជា និងថៃ ក្នុងនោះគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តបន្ទាយមានជ័យ និងមន្ទីរ អង្គភាព ដៃគូ ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធ បានរៀបចំសម្អាត អនាម័យ តុបតែងលំអ តាមទីសាធារណៈ តាមដងផ្លូវទាំង សម្រាប់ពេលថ្ងៃ ទាំងសម្រាប់ពេលយប់ គឺពេលយប់ មានការតាំងភ្លើង លម្អភ្លឺរន្ទាល ចម្រុះពណ័ផងដែរ ចំណែក សន្តិសុខ សណ្តាប់ធ្នាប់វិញមាន របៀបរៀបរយ  ស្ថេរភាពនយោ បាយពេញលេញ។

ចំពោះក្នុងនៅតាមដង ស្ទឹងសិរីសោភ័ណក្បែរ ស្ពានថ្មសម្តេចតេជោហ៊ុនសែន ក៏មានការបណ្តែតប្រទីប នៃមន្ទីរ អង្គភាព រដ្ឋបាលលក្រុង ស្រុក ដល់ទៅចំនួន៣៩កើន ជាងឆ្នាំមុន១០ប្រទីបចូលរួម ដាក់លយក្នុងស្ទឹង សិរិសោភ័ណសំរាប់ឲ្យ ប្រជាពលរដ្ឋបានមកទស្សនា កំសាន្តសប្បាយផងដែរ។

លោក អ៊ុំ រាត្រីបានបញ្ជាក់ឲ្យយដឹងថា ដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព និងការអភិវឌ្ឍ  បានផ្តល់ឱកាស ឲ្យប្រជាពលរដ្ឋយើង បានធ្វើបុណ្យទាន និងដើរកម្សាន្តសប្បាយទៅកាន់ ទីជិតឆ្ងាយក្នុងខេត្ត និងទៅកាន់បណ្តាខេត្ត ក្នុងនោះក៍មាន កងកម្លាំង គ្រប់កងឯកភាព ត្រូវបន្តពង្រឹងសន្តិសុខ សុវត្តិភាពទៅតាមគោល ដៅរបស់ខ្លួនដើម្បីការពារ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ទៅកំសាន្តនានាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *