ឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការ ទិសទី៣ប៉ៃលិន សំឡូត យោធភូមភាគទី៥ ដឹកនាំកម្លាំងចុះប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កាបការទន្រ្ទានដីព្រៃឈើធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្តាត់ បរយ៉ាខា ក្រុងប៉លិន ខេត្តប៉ៃលិន…???

ខេត្តប៉ៃលិន៖ ថ្ងៃទី១៩-២២ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន សំឡូត យោធភូមិភាគទី៥ ដឹកនាំកម្លាំងចំនួន៦៧នាក់ ចុះបំពេញប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កាប ការទន្រ្ទានដីព្រៃឈើធម្មជាតិ ភូមិសាស្ត្រអូរធុរ៉េន ភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុង/ខេត្តប៉ៃលិន ចាប់ពីកងអនុសេនាធំរបស់ផ្នែកសឹករងប៉ៃលិន ដល់ចំណុចអូរឬស្សី(អន្លង់ខៀវ)
ចម្ងាយ ១៧ឝីឡូម៉ែត្រ, ២៥៧ ម៉ែត្រ ៕

ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤, សេចក្តីជូនដំណឹង លេខ១៣៦១ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤, បទបញ្ជារបស់ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លេខ ០១៣/២០២៤ ប.ជ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និងស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក។

អនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ប្រតិបត្តិការនេះ និងប្រើប្រាស់កម្លាំង សរុបចំនួន ១០០០នាក់ (មួយពាន់នាក់) ចុះប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កាប ការទន្រ្ទានដីព្រៃឈើធម្មជាតិ យកដីរដ្ឋមកធ្វើជាកម្មសិទ្ធ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្ត ចំនួន ៤ មានខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានបង្កឲ្យខូចខាត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តំបន់អភិរក្សព្រៃឈើធម្មជាតិរបស់រដ្ឋ។ ប្រតិបត្តិការនេះ គឺការពារ ទប់ស្កាត់ បង្រ្កាប ឲ្យបានដាច់ខាត គ្មានការលើកលែង ដោយធ្វើការស្រាវជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាច់ចំពោះជនទុច្ចរិត ប្រើឧបាយកលបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិ និងតំបន់អភិរក្សអរគុណសន្តិភាព៕…..

You might like

Leave a Reply

Your email address will not be published. Required fields are marked *