ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជួបសំណេះសំណាលសាកសួរសុខទុក្ខ សមមិត្ត ឡឹក ដុង វីរៈយុទ្ធមិត្តចូលកម្រើក្នុងជួរកងទ័ពឆ្នាំ១៩៧៧ 


(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧត្តមសេនីយ៍ត្រី ឡឹក ដុង អតីតវីរៈយុទ្ធមិត្ត ដែលបានចូលបម្រើក្នុងជួរកងទ័ព ឆ្នាំ១៩៧៧  អតីតមេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចលោកតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ពិសេសបងប្អូនអតីតយុទ្ធជន ជាយុទ្ធមិត្ត ដែលធ្លាប់ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៧៧  ក្នុងរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយបានរួមសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ទទួលបានមហាជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងការដឹងគុណ ចំពោះឧត្តមសេនីយ៍ត្រី ឡឹក ដុង ដែលធ្លាប់ជាមេបញ្ជាការយោធាស្រុក មេបញ្ជាការកងវរសេនាតូច ជានាយការិយាល័យប្រតិបត្តិការសឹក និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអ្នកធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ និងធ្លាប់ជាយុទ្ធមិត្ត ចូលរួមប្រយុទ្ធនៅលេីសមរភូមិក្នុងសម័យសង្គ្រាមនៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ  និងបានរួមចំណែកជាមួយសម្ដេចតេជោ អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់មានអង្ករ៥០ គីឡូក្រាម មីជាតិចំនួន២កេស ត្រីខកំប៉ុងចំនួន២យួរទឹកត្រីទឹកស៊ីអ៊ីវចំនួន២យូរ ភេសជ្ជៈចំនួន៣កេសនិងថវិកាមួយចំនួនផងដែរ។

ឧត្តមសេនីយ៍ត្រី ឡឹក ដុង អតីតយុទ្ធជនពិការ និងមានជំងឺប្រចាំកាយ បានសូមគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គាត់ នឹងបានគោរពជូនពរសម្ដេច ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ

You might like

Leave a Reply

Your email address will not be published. Required fields are marked *