លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខនិង នាំយកអំណោយជូន ប្រជាពលរដ្ឋរង គ្រោះដោយសារ ខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩

(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណ:កម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ចុះសួរសុខទុក្ខនិង នាំយកអំណោយ មនុស្សធម៌របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន២៣២គ្រួសារ នៅស្រុកអង្គរជ័យ និង ស្រុកឈូក ខេត្តកំពត។

អំណោយនេះដែល ត្រូវផ្តល់ជូននាពេលនេះ មានថវិកាសរុប ៣៧,៦០០,០០០រៀល សម្រាប់ឧបត្ថម្ភ ជូនដល់ប្រជាពល រដ្ឋរលំផ្ទះទាំងស្រុង ចំនួន៨គ្រួសារ , ធ្លាក់ផ្ទះពីលើជើង តាងចំនួន១៨គ្រួសារ , និងរបើកដំបូលផ្ទះ ចំនួន២០៦គ្រួសារ។

ក្រៅពីនោះសាខាកាកបាទក្រហម កម្ពុជាខេត្តកំពត ក៏បានឧបត្ថម្ភថវិកាសរុប ១,៧៥០,០០០រៀលថែមទៀត ជូនដល់ប្រជាពល រដ្ឋរងរបួសដោយសារ ខ្យល់កន្ត្រាក់ចំនួន៣នាក់ ដែលកំពុងស្នាក់នៅ មន្ទីរពេទ្យបង្អែក ស្រុកអង្គរជ័យ។

ដោយឡែក លោក ជាវ តាយ អភិបាលខេត្តក៏ បានឧបត្ថម្ភថវិកាសរុប ១,០៨០,០០០រៀល ដល់យុវជនកាកបាទ ក្រហមចំនួន១៦នាក់ ,កងកម្លាំងប្រជាការ ពារចំនួន ៣២នាក់ , និងក្រុមប្រឹក្សាឃុំចំនួន៦នាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *