លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តបៃលិន គណបក្សប្រជាជនទទួលបាន ៤៧សំឡេង

ខេត្តប៉ៃលិន៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៧សំឡេង លើ៥២សំឡេង។
គ្រប់ការិយាល័យបោះឆ្នោតទាំង២ សម្រាប់ខេត្តប៉ៃលិន បានដំណើរការរាប់សន្លឹកឆ្នោត ជាលទ្ធផលគណបក្ស
ប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖
•មណ្ឌលក្រុងប៉ៃលិន ទទួលបាន២៣
លើ២៦សំឡេង
•មណ្ឌលស្រុកសាលាក្រៅ ទទួលបាន២៤លើ២៦សំឡេងប្រធានគ
ណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោក គង់ ជឺ បានឱ្យដឹងថា ចាប់តាំងពីម៉ោង៧ព្រឹកមក ការិយាល័យទាំង២ ដែលមានមណ្ឌលក្រុងប៉ៃលិន និងមណ្ឌលស្រុកសាលាក្រៅ មានអង្គបោះឆ្នោត ចូលបោះឆ្នោតជាបន្តបន្ទាប់ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *